ពន្លឺ មានសារសំខាន់បំផុត ក្នុងការថតរូប
បើអត់ពន្លឺ គឺអត់រូប ដូចគ្នានឹងភ្នែកមនុស្សដែរ។ នៅពេលដែលពន្លឺមិនគ្រប់គ្រាន់
រូបភាពក៏មើលមិនច្បាស់នោះដែរ។ ដូច្នេះបញ្ហាចម្បងដែលអ្នកថតរូបតែទើសទាស់ចិត្ត
និងរអ៊ូរទាំនោះ នៅពេលដែលខ្វះពន្លឺ
ហើយពួកគេតែប្រើគ្រប់មធ្យោបាយដើម្បីទាញពន្លឺមកប្រើឲ្យបានគ្រប់គ្រាន់។
ដើម្បីដោះស្រាយបញ្ហាខ្វះពន្លឺ កាមេរ៉ាភាគច្រើន ផលិតឡើងដោយមានភ្ជាប់នូវអាំពូលភ្លើង
(Flashlight) មកជាមួយ
ដែលមានសមត្ថភាពជួយផ្ដល់ពន្លឺល្មមឲ្យកាមេរ៉ាចាប់យករូបភាពបានច្បាស់។ យ៉ាងណាក៏ដោយ
អ្នកថតរូបភាគច្រើនមិនពេញចិត្តនឹងលទ្ធផលដែល Flash ផ្ដល់ឲ្យនោះទេ
វាគ្រាន់តែជះពន្លឺទៅកាចពេកធ្វើឲ្យផ្នែកខ្លះនៃរូបរលាក ឬមានពណ៌ក្រហម មានស្រមោលរឹងៗ
មិនរលោងស្អាតដូចជាធម្មជាតិ។ ប៉ុន្តែយ៉ាងណ
ក៏ពេលខ្លះវាបានជួយផ្ដល់ពន្លឺបានយ៉ាងគាប់ចិត្តក្នុងលក្ខខណ្ឌ
ដែលមានពន្លឺនៅពីខាងក្រោយតួអង្គ
ដោយគួបផ្សំជាមួយការជ្រើសយកតុល្យភាពពន្លឺបានសមស្របផងដែរ។