ស្វែងយល់ពី Flash របស់កាមេរ៉ា

CAMERA BUILT-IN FLASH

ប្រសិន បើអ្នកមិនមែនអ្នកអ្វើអាជីវកម្មលើរូបភាព Built-in flash គឺល្មមអាចឲ្យអ្នកប្រើបាន ហើយមិនចាំបាច់ចំណាយច្រើនទៅលើបរិក្ខាពន្លឺនេះ ដោយគ្មានចំណូលមកវិញសោះ។
  • អ្នកមិនចាំបាច់ចំណាយរាប់លានរៀល ដើម្បីទិញបន្ថែមខាងក្រៅទេ ព្រោះពេលអ្នកទិញកាមេរ៉ា គឺវាមានភ្ជាប់មកជាមួយស្រាប់។ ហើយក៏មិនចាំបាច់ចង្អៀតកាបូបកាមេរ៉ា ដែលត្រូវញាត់បន្ថែមនូវអំពូលភ្លើងដ៏ធំមួយផ្សេងទៀត។
  • Built-in flash តែងនៅជាប់នឹងកាមេរ៉ាជានិច្ច លឿនងាយប្រើ ចង់ប្រើប្រាស់ពេលណាក៏បានមិនចាំបាច់រៀបចំច្រើន។
  • មានថ្មថាមពលស្រាប់ គឺវាប្រើថាមពលថ្ម ជាមួយនឹងកាមេរ៉ា អ្នកមិនចាំបាច់ចំណាយពេល និងថវិកាទិញថ្មថាពលបន្ថែមខាងក្រៅនោះទេ។
  • មិនច្រងេងច្រងាង ទើសទែងច្រើន ហើយវាមានលក្ខណៈស្របទៅតាមតួម៉ាស៊ីនថត។ បើសិនអ្នកមិនចង់ប្រើវា គ្រាន់តែសង្កត់វាចុះទុកទៅបានហើយ។
  • មិនចំណាយពេលក្នុងការកំណត់មុខងារផ្សេងៗ។

EXTERNAL FLASH

បរិក្ខាពន្លឺសម្រាប់កាមេរ៉ានេះ សំខាន់ណាស់សម្រាប់អ្នកដែលធ្វើអាជីវកម្មរូបថត ជាពិសេសអ្នកដែលថតរូប Portrait។ វាជួយផ្ដល់ពន្លឺឲ្យ object បានគ្រប់គ្រាន់ ច្បាស់ល្អ និងមានស្រម៉ោលតិចស្រាលៗជាដើម។
  • ជម្រើសៈ ក្រុមហ៊ុមួយចំនួនបានផលិត Flash ចេញមកមាន៣ប្រភេទសម្រាប់ឲ្យអ្នកថតរូបជ្រើសរើសទៅតាមតម្រូវការ និងលទ្ធភាព។ Entry level, Mid-range និង The professional។
  • ថាមពលៈ External Flash មានថាមពលពន្លឺខ្លាំងជាង បំភ្លឺបានសព្វ និងមានល្បឿនលឿនជាង។ វាមិនបាញ់ពន្លឺជះទៅមុខខ្លាំងពេកទេ គឺវាជះទៅបរិវេនជុំវិញទីតាំងដែលអ្នកថតផងដែរ។
  • អាចបត់ក្បាលបាន ឬស្រោបស្រោមទប់ពន្លឺៈ ប្រសិនបើអ្នកមិនចង់បាញ់ពន្លឺទៅលើ object ដោយផ្ទាល់ ព្រោះវាអាចនាំឲ្យកើតស្រម៉ោល ឬរលាកជាដើម អ្នកអាចបទក្បាលអាំពូលទៅរកផ្ទាំងផ្លាតណាមួយ ដោយទទួលយកពន្លឺផ្លាតនោះវិញ។
  • អាចផ្លាស់ប្ដូរបានៈ អ្នកអាចជ្រើសរើសនូវ កញ្ចក់គម្របភ្លើងរបស់ Flash ដើម្បីទទួលបាននូវពន្លឺស្អាត និងមានពណ៌ត្រូវតាមការចង់បាន។
  • មានល្បឿនលឿនៈ External flashes តែងមានមុខងារមួយគឺ High Speed Sync (HSS) ដែលអាចឲ្យអ្នកថតក្នុងល្បឿន Shutter Speed ខ្ពស់បាន។ កាលណា Shutter Speed ខ្ពស់ការចាប់យកពន្លឺក៏លឿន ដូច្នេះល្បឿនភ្លើងត្រូវសមាមាត្រគ្នានឹងកាមេរ៉ា។
  • អាចដោះចេញបានៈ ប្រសិនបើអ្នកមិនចង់ប្រើវា ឬភា្ជប់វានៅលើកាមេរ៉ាទេ អ្នកអាចដោះវាចេញបាន។
  • មិនបើខ្សែៈ អ្នកអាចប្រើកាមេរ៉ាមួយជាមួយ Flash ច្រើនជាងមួយបាន ដោយគ្រាន់តែភ្ជាប់ជាមួយ Master Flash អ្នកអាចបញ្ជា Flash ផ្សេងៗទៀត ដែលស្ថិតក្នុងរលកសញ្ញាដែលបានកំណត់រួចហើយបានខណៈ ពេលតែមួយកំពុងថតរូប។
  • មិនស៊ីថ្មកាមេរ៉ាៈ External Flash មិនប្រើថ្មថាមពលរបស់កាមេរ៉ាទេ គឺវាមានថ្មដោយឡែកខ្លួនវា ហើយវាក៏មិនធ្វើឲ្យក្ដៅដល់ម៉ាស៊ីនថត។ កាមេរ៉ាមាននាទីចាប់យកតែរូបភាពប៉ុណ្ណោះ មិនចាំបាច់ដើតួជាអ្នកផ្ដល់ពន្លឺនោះទេ ដូច្នេះថ្មថាមពលក៏សន្សំសំចៃតាមនោះដែរ។
  • អាចធ្វើការកំណត់បានៈ អ្នកអាចធ្វើការកំណត់តួលេខមួយចំនួននៅលើ Flash បានដូចជាកម្រិតពន្លឺ ល្បឿននៃការបាញ់ពន្លឺ និងមុខងារផ្សេងទៀតទៅតាមប្រភេទ Flash ។