Comments
អ្នកថតរូបជាច្រើន បានចាប់ផ្ដើមថតរូបដោយប្រើ Full Automatic Mode ព្រោះវាងាយស្រួលណាស់ ដោយមិនចាំបាច់កំណត់អ្វីទាំងអស់
ទុកឲ្យម៉ាស៊ីនថតជាអ្នកធ្វើការដោយខ្លួនវា អ្នកថតគ្រាន់តែចុចថតតែប៉ុណ្ណោះ។
ម្យ៉ាងវាមានភាពរហ័ស អាចតម្រូវបានគ្រប់ស្ថានភាព មិនចាំបាច់ផ្ទៀងផ្ទាត់។ អ្នកថតរូបមួយចំនួនទៀតចូលចិត្តប្រើ Semi-Automatic Mode ដែលវាអាចអនុញ្ញាតឲ្យគេធ្វើការកំណត់លើមុខងារមួយចំនួនដោយខ្លួនឯង
ហើយមួយចំនួនទៀតកំណត់ដោយម៉ាស៊ីនស្វ័យប្រវត្ត។ ចំនុចនេះក៏មានភាពងាយស្រួលដល់អ្នកថតរូបដែរ
ហើយគេអាចមានឱកាសក្នុងការច្នៃប្រឌិតខ្លះ លើរូបភាពរបស់គេបានផងដែរ។ យ៉ាងណាក៏ដោយ
ប្រសិនអ្នកថតដែមិនទាន់ច្បាស់ លើការកំណត់មុខងារដ៏ស្មុគស្មាញក្នុងកាមេរ៉ា គេគួរតែស្វែងយល់បន្ថែមតាមរយៈការប្រើប្រាស់នៅលើ
Semi-Automatic
Mode នេះ ហើយពួកគេនឹងអាចឈានទៅដល់ការប្រើ Manual Mode បានយ៉ាងស្ទាត់ ដែលក្នុង Mode នោះអាចឲ្យគេ ផលិតរូបភាពដោយដៃខ្លួនឯងផ្ទាល់
និងពេញចិត្តបំផុត។
អ្នកថតរូបដែលមានបទពិសោធន៍ច្រើនឆ្នាំ
និងមានស្នាដៃល្អៗ គេតែងប្រកាន់ខ្ជាប់ខ្លួនគេថា
គេព្យាយាមមិនប្រើប្រព័ន្ធស្វ័យប្រវត្តរបស់កាមេរ៉ាទេ
ព្រោះវាហាក់បីដូចជាគេមិនបានផលិតរូបដោយខ្លួនឯង
ហើយវាគ្មានអ្វីលំបាកទេបើគ្រាន់តែចុចថត នរណាៗក៏ចេះដែរ តែពួកគេភ្លេចគិតថា
អ្វីដែលគេមាននោះ គឺជាជំនាញចាប់ប្លង់ថត ដែលមិនមែននរណាក៏យល់នោះទេ
ក្រៅតែពីអ្នកជំនាញថតរូប។ តែម្ដងម្កាល គេតែងក្បត់សម្បជញ្ញៈខ្លួនឯង ដោយស្ថានភាពលំបាក
និងបន្ទាន់ពេក ទើបធ្វើឲ្យគេសម្រេចថតរូបជាមួយនិងFull Automatic Mode។ ពេលនោះអ្វីដែលគេខ្វល់គឺប្លង់ថតតែមួយមុខគត់
ធ្វើយ៉ាងណាឲ្យតែបាន។ ដូច្នេះ
ចូរអ្នកចូលទៅអនុវត្តលើMode
នីមួយៗដែលមាននៅលើMode Dealដើម្បីឲ្យកាន់តែច្បាស់។[1]លក្ខខណ្ឌថតបែបនេះ មិនមានអ្វីដែលត្រូវពន្យល់ច្រើននោះទេ ហើយក៏មានអ្នកថតជាច្រើនដែលបាននិងកំពុងប្រើលក្ខខណ្ឌនេះដែរ។
Auto mode បញ្ជាឲ្យកាមេរ៉ា កំណត់យកជម្រើសដ៏ល្អមួយដើម្បីចាប់យករូបភាព
ដូចជាវាកំណត់ Shutter Speed,
Aperture, ISO, White Balance, Focus និង Flash ដោយស្វ័យប្រវត្តខ្លួនវា។
កាមេរ៉ាខ្លះ Auto mode អាចអនុញ្ញាតឲ្យអ្នកថត បដិសេធមិនប្រើFlash ឬប្ដូរវាឲ្យទៅជា Red eye reduce។ លក្ខខណ្ឌថតបែបនេះ តែងផ្ដល់នូវរូបល្អៗដល់អ្នកជានិច្ច មិនថាក្នុងបរិបទបែបណានោះទេ
ប៉ុន្តែចាំថា អ្នកមិនបានធ្វើការកំណត់អ្វីទាំងអស់លើម៉ាស៊ីនថតឡើយ
គឺអ្នកគ្រាន់តែចុចថតតែប៉ុណ្ណោះ ចំណែកការច្នៃប្រឌិតផលិតរូបចេញមកនោះគឺកាមេរ៉ា។
Auto mode ជាទូទៅតែងប្រើដោយអ្នកដែលមិនមែនជា អ្នកថតអាជីព ឬគ្រាន់តែជាការថតរូបកម្សាន្ត ឬអ្នកដែលគ្រាន់តែមានកាមេរ៉ាថតព្រឹត្តិការណ៍ក្ដៅៗមួយចំនួនដើម្បីបង្ហាញជាព័ត៌មានបឋម។
Auto mode ជាទូទៅតែងប្រើដោយអ្នកដែលមិនមែនជា អ្នកថតអាជីព ឬគ្រាន់តែជាការថតរូបកម្សាន្ត ឬអ្នកដែលគ្រាន់តែមានកាមេរ៉ាថតព្រឹត្តិការណ៍ក្ដៅៗមួយចំនួនដើម្បីបង្ហាញជាព័ត៌មានបឋម។
Portrait Mode
ពេលដែលអ្នកប្ដូរ លក្ខខណ្ឌថតទៅជា portrait mode ម៉ាស៊ីនថតនឹងកំណត់ Aperture ទៅជាលេខតូច ដោយស្វ័យប្រវត្ត ដែលវាជួយធ្វើឲ្យ Background មានលក្ខណៈព្រាល មើលមិនច្បាស់ ហើយ Object មានភាពច្បាស់។ (i.e. it sets a narrow depth of field – ensuring your subject is the only thing in focus and is therefore the Centre of attention in the shot) ។
Portrait mode ធ្វើការបានល្អបំផុត នៅពេលដែលអ្នកថតតួអង្គតែមួយ និងនៅជិតល្មម Lens ទាញយកបាន និងមានពន្លឺគ្រប់គ្រាន់។ នៅពេលដែលអ្នកតម្រង់កាមេរ៉ាទៅកាន់តួអង្គ ដោយចុចសើៗលើ Shutter Button វានឹងលោតចេញនូវគ្រាប់ពណ៌ក្រហមនៅចំនុចណាមួយ ដូច្នេះអ្នកត្រូវងាករេធ្វើយ៉ាងណា ឲ្យចំនុចក្រហមនោះស្ថិតចំតួអង្គដែលបញ្ជាក់ថា តួអង្គត្រូវបានក្លាយជាចំនុចច្បាស់ជាងគេក្នុងរូបភាព។ មួយវិញទៀត ប្រសិនបើអ្នកថតក្រោមពន្លឺថ្ងៃ ឬបញ្ច្រាសថ្ងៃ អ្នកគួរប្រើ Flash ដើម្បីជួយបន្ថែមពន្លឺលើមុខតួអង្គ ហើយកាមេរ៉ាអាចចាប់ចំនុចច្បាស់បាន។
Macro Mode
វាក៏អាស្រ័យទៅលើLens របស់កាមេរ៉ាដែរ Lensខ្លះវែង ខ្លះទៀតចាប់រូបភាពបានទូលាយ ខ្លះទៀតសម្រាប់ថតជិតៗ។ បើLensវែងអ្នកគួស្ថិតនៅទីតាំងរាងឆ្ងាយ ហើយ Zoom ចូលពាក់កណ្ដាលល្មម ឬជាងពាក់កណ្ដាលដើម្បីឲ្យ Object លោតឡើងធ្លោ។ សម្រាប់ Lens Macro គឺល្អបំផុតសម្រាប់ថតក្នុងMode នេះ ដោយគ្រាន់តែស្ថិតនៅទីតាំងដែលសមរម្យប៉ុណ្ណោះ ហើយក៏កាត់បន្ថយការញ័ររង្គើបានផងដែរ។
ដាក់កាមេរ៉ា ឲ្យស្របតាមជួរនៃ Object ដោយព្យាយាមឲ្យវានៅតែឯង និងមានពន្លឺគ្រប់គ្រាន់ រួចដាក់ចំនុច Focusឲ្យចំសិមចុចថត។ យ៉ាងណាមិញ Flash អាចនឹងបើកឡើង ដែលធ្វើឲ្យរំខានដល់ការថតរបស់អ្នក ព្រោះវាធ្វើឲ្យរូបភាពរលាក ឆេះ។
ម្យ៉ាងទៀតនៅពេលដែលអ្នកថត Close Up ចំនុចដែលច្បាស់មានទំហំតូច
ហើយវាអាចនឹងញ័ររង្គើដៃពេលកាន់ថត ដែលជួនកាលអាចធ្វើឲ្យObject មិនច្បាស់ (Out of focus) ឬពិបាក Focus ដូច្នេះអ្នកគួរតែប្រើជើងការមេរ៉ា (Tripod, Monopod) ជំនួយដើម្បីធ្វើឲ្យនឹងល្អ។
Landscape Mode
យ៉ាងនេះហើយទើបអ្នកត្រូវប្រុងប្រយ័ត្ន នៅពេលអ្នកថតនៅទីដែលស្ទើពន្លឺ ល្បឿនចាប់យករូបភាពទាប វាអាចធ្វើឲ្យរូបព្រាលមិនច្បាស់ ដោយសាររង្គើកាមេរ៉ា។ អ្នកគួរទប់ខ្លួន និងដៃឲ្យនឹង ឬអាចប្រើជើងការមេរ៉ា (Tripod, Monopod) ជាការប្រសើ។
Sports Mode
វាប្រហែលជាមិនដំណើរការនៅពេលដែលខ្វះពន្លឺទេ។
Night Mode
ការច្នៃប្រឌិតមួយដែលអ្នកនឹងមិននឹកស្មានដល់
ពេលដែលអ្នកថតនៅទីដែលមានភ្លើងចលនា ដូចជានៅលើផ្លូវថ្នល់
ឬភ្លើងគ្រវីគ្រវ័តនៅលើអាកាសជាដើម ដែលក្នុងរូបថតបង្ហាញអ្នកឲ្យឃើញថា
ភ្លើងទាំងនោះមានរាងជាខ្សែចម្រុះពណ៌ ហើយវត្ថុដែលនៅនឹកគឺច្បាស់ស្អាត។
Movie Mode
ណាមួយនៅសម័យបច្ចេកវិទ្យាទំនើបនេះ
អ្វីៗគេត្រូវការមានភាពរស់រវើកដើម្បីទាក់ទាញអារម្មណ៍ ដូច្នេះតម្រូវការនៃរូបភាពសន្លឹកបានកាត់បន្ថយ
ហើយគេតែងសម្លឹងរកវីដេអូជាង។ តែរូបភាពសន្លឹកក៏មិនត្រូវបានគេបោះបង់ចោលដែរ
ព្រោះវាកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការកម្សាន្តតាមអនឡាញ។
សូមចាំថា ការថតវីដេអូ គឺកាមេរ៉ាប្រើថាមពល
និងធ្វើការខ្លាំងជាងការថតរូបភាពជាសន្លឹក ហើយក៏ត្រូវការទំហំនៃអង្គចងចាំធំផងដែរ
ដើម្បីផ្ទុកវីដែអូ និងធ្វើការ។
ស្វែងយល់ពី AV, TV, P (Semi-automatic mode)
ស្វែងយល់ពី AV, TV, P (Semi-automatic mode)