ជាក្រុម Mode ដែលមានលក្ខណៈពាក់កណ្ដាលជា Automatic និងពាក់កណ្ដាលManual ដែលអាចឲ្យអ្នកធ្វើការលើម៉ាស៊ីនថតបានខ្លះដែរ តែមួយភាគទៀតត្រូវបានកំណត់ដោយស្វ័យប្រវត្ត។ ប្រសិនអ្នកថតដែមិនទាន់ច្បាស់ លើការកំណត់មុខងារដ៏ស្មុគស្មាញក្នុងកាមេរ៉ា គេគួរតែស្វែងយល់បន្ថែមតាមរយៈការប្រើប្រាស់នៅលើ Semi-Automatic Mode នេះ ដោយសម្គាល់ថា តើស្ថានភាពបែបនេះកាមេរ៉ា វាយកជម្រើសលេខប៉ុន្មាន? គេនឹងកត់ចំណាំទុករហូតដល់ស្ទាត់ដៃ ហើយគេនឹងអាចឈានទៅដល់ការប្រើ Manual Mode បានយ៉ាងស្ទាត់ ដែលក្នុងModeនោះអាចឲ្យគេ ផលិតរូបភាពដោយដៃខ្លួនឯងផ្ទាល់ និងពេញចិត្តបំផុត។
តើលក្ខខណ្ឌថត Semi-Automatic Mode នេះមានអ្វីខ្លះ
ហើយដំណើការបែបណា? តើអ្វីដែលយើងអាចកំណត់បាន
ហើយអ្វីខ្លះដែលកាមេរ៉ាជាអ្នកកំណត់។
Aperture Priority Mode (A or AV)
A ឬ
AV
ជាលក្ខខណ្ឌថតពាក់កណ្ដាល ស្វ័យប្រវត្តមួយ ដែលអាចឲ្យអ្នកធ្វើការកំណត់លើ Aperture បាន
ហើយកាមេរ៉ាជាអ្នកកំណត់ទៅលើ Shutter Speed, ISO, White Balance ជាដើម។ អ្នកគ្រាន់តែតម្លើង ឬទម្លាក់
Aperture ទៅតាមតម្រូវការរបស់អ្នក កាមេរ៉ា
នឹងធ្វើការតម្រូវពន្លឺ និងតុល្យភាពពណ៌ឲ្យអ្នកភ្លាមពេលដែលថត។
លក្ខខណ្ឌថតបែបនេះ
ជួយសម្រួលដល់អ្នកដែលចង់ថត Objectមួយៗ
ឬចង់ធ្វើការគ្រប់គ្រងទៅលើ Depth of field។
វាធ្វើការបានយ៉ាងល្អក្នុងការចាប់យកតួអង្គឲ្យលេចធ្លោឡើង និងធ្វើឲ្យផ្ទៃខាងមុខ
ឬខាងក្រោយព្រាលមើលមិនច្បាស់។
នៅពេលដែលអ្នកជ្រើសយកលេខធំ វានឹងធ្វើឲ្យរូបភាពរបស់អ្នកខ្សោយពន្លឺ ហើយកម្រឹតច្បាស់នៃរូបភាពមានច្រើនជាង ពេលនោះកាមេរ៉ានឹងបន្ថយShutter Speed មកលេខទាបវិញដើម្បីទាញយកពន្លឺបន្ថែមជំនួសវិញ ឬអាចតម្លើង ISO ផងដែរ។ តែបើអ្នកកំណត់ AV ឲ្យទាបកម្រិតច្បាស់នៃរូបភាព កាន់តែចង្អៀតឡើង ហើយរូបក៏ភ្លឺជាង ដូច្នេះ កាមេរ៉ានឹងតម្លើង Shutter Speed ឲ្យខ្ពស់វិញដោយស្វ័យប្រវត្ត។

Shutter Priority Mode (S or TV)
S
ឬ TV ស្រដៀងគ្នានឹង AV ដែរ ប៉ុន្តែវាផ្ទុយគ្នាទៅវិញ
ដោយកាមេរ៉ាជាអ្នកកំណត់Aperture និងមុខងារដទៃទៀតដោយស្វ័យប្រវត្ត
ហើយអ្នកអាចធ្វើការកំណត់បានទៅលើ Shutter Speed។
លក្ខខណ្ឌថតបែបនេះ អាចឲ្យអ្នកគ្រប់គ្រងទៅលើល្បឿននៃការចាប់យករូបភាព។ ប្រសិនបើអ្នកចង់ថតសកម្មភាព ឬតួអង្គមានចលនាអ្នកត្រូវប្រើលក្ខខណ្ឌថតនេះ ដោយកំណត់យកលេងធំ ដើម្បីឲ្យ Shutter Speed ចាប់រូបបានលឿនច្បាស់ល្អ មិនព្រាលដាសជាប់គ្នា។ ទន្ទឹមនឹងនោះ កាមេរ៉ានឹងកំណត់ Aperture តម្រូវទៅតាមពន្លឺផងដែរ។

អ្នកគួរទម្លាក់លេខ Shutter Speed មកទាប បើសិនថតនៅទីដែលខ្សោយពន្លឺ
ព្រោះជួនកាល Aperture តម្រូវតាមមិនដល់តម្រូវការនោះទេ
ឬពេលខ្លះកាមេរ៉ាមិនថតឲ្យតែម្ដង។
Program Mode (P)
Digital កាមេរ៉ាមួយចំនួន បានបញ្ចូលPទៅជាមួយ Automatic
ព្រោះមុខងារសំខាន់ៗមួយចំនួនធំត្រូវបានកំណត់ដោយកាមេរ៉ាស្វ័យប្រវត្ត
មិនអនុញ្ញាតឲ្យអ្នកថតអាចធ្វើការលើបានឡើយ។
សូមកុំច្រឡំ Full Automatic វាមិនអនុញ្ញាតឲ្យអ្នកធ្វើការអ្វីលើកាមេរ៉ាទាំងអស់ក្រៅតែពីចុចថតតែមួយមុខគត់ ប៉ុន្តែ P អាចឲ្យអ្នកកំណត់លើ ISO, Balance, Flash និងមុខងារមួយចំនួនទៀត។ ថ្វីត្បិតតែមុខងារទាំងនេះអ្នកមិនសូវប្រើបុន្មាន ក៏ប៉ុនតែវាអាចឲ្យអ្នកកែច្នៃលើរូបភាពបានដែរដូចជាពណ៌ ឬចង់ ឬមិនចង់ប្រើ Flash។ ជូនកាលកាលៈទេសៈមួយចំនួនដែលកាមេរ៉ាអស់សមត្ថភាពក្នុងការកំណត់Shutter Speed និងAperture យ៉ាងហោចណាស់ ISOជាកត្តាផ្សំមួយទៀតដែលអាចជួយសម្រួលបាន។