ចំនែកខាងក្រោយនៃម៉ាស៊ីនថត


១. Diopter adjustment ជាកង់បង្វិលតូចមួយនៅជាប់និងកញ្ចប់ភ្នែក ដែលអាចជួយសម្រួលដល់ កម្រិតDiopt នៃភ្នែក។ អ្នកថតខ្លះមានបញ្ហាភ្នែកDiopt ហើយទាល់តែប្រើវ៉ែនតាដើម្បីជួយ ក៏ប៉ុន្តែវ៉ែនតាមិនអាចឲ្យគេមើលជិតបានច្បាស់នោះទេ។ ដូច្នេះDiopter បានជួយឲ្យអ្នកថតអាចកំណត់កម្រឹត Diopt ក្នុងកាមេរ៉ាបាន។

២. Record/Live View ជាប៊ូតុងដែលមានមុខងារច្រើន ពេលដែលអ្នកប្រើកាមេរ៉ាក្នុងការថតជាវីដេអូ អ្នកត្រូវប្រើប៊ូតុងនេះដើម្បីចុចRecord។ សម្រាប់អ្នកថតសន្លឹកវិញ គេតែងប្រើViewfinder ដើម្បីមើលរូបភាពខណៈពេលថត ក៏ប៉ុន្តែប្រសិនបើអ្នកចង់មើលរូបភាពខណៈពេលថតនៅលើLCDរបស់កាមេរ៉ា អ្នកក៏ត្រូវចុចលើប៊ូតុងនេះដែរ កាមេរ៉ានឹងកាត់រូបចេញពីViewfinder ហើយបង្ហាញរូបនៅលើLCD

៣. Trash/Exposure Value — Pressing this button deletes the currently selected image during playback. Here, it does double-duty for controlling exposure compensation.

៤. Zoom out/Exposure lock ប្រើសម្រាប់បង្រួមរូភាពនៅពេលPlayback។ វាក៏មានតួនាទីជួយរក្សាពន្លឺ ដែលអ្នកបានកំណត់ទុក មុនពេលដែលអ្នកចុចលើវា។ ប៉ុន្តែជាទូទៅ គេប្រើវា សម្រាប់តែពង្រីកមើលរូបភាពតែប៉ុណ្ណោះ។

៥. Zoom in/Focus point ជាប៊ូតុងប្រើសម្រាប់ពង្រីក រូបភាពនៅពេលដែលPlayback។ វាក៏ប្រើសម្រាប់បង្ហាញនូវចំនុច Focus នៅពេលដែលអ្នកចុចលើវា ហើយអ្នកអាចកំណត់ទីតាំងដែលត្រូវFocusដោយប្រើកង់បង្វិលJog Deal
នៅពេលដែលអ្នកចុចលើប៊ូតុងនេះ វានឹងបង្ហាញគ្រាប់ពណ៌ក្រហមជាច្រើនរាងជាចតុកោណភ្នាយនៅក្នុងកាមេរ៉ា ដែលចំណុចក្រហមតូចៗទាំងនោះជាកន្លែងFocus អ្នកអាចដូរវាទៅតាមទីតាំង នៃចំនុចណាមួយដែលអ្នកពេញចិត្តរួច សិមចុចថត។

៦. Display on/off — This button turns the LCD display on and off. It will also change the information you’ll see on the screen.

៧. ISO —ជាប៊ូតុងសម្រាប់ចូលកំណត់កម្រិតISO នៅក្នុងកាមេរ៉ា ជាទូទៅកាមេរ៉ាតែងមានកម្រិតលេខឲ្យអ្នកកំណត់ (100-15,600) ឬទាបខ្ពស់ជាងនេះទៅតាមប្រភេទកាមេរ៉ា។ ISO ទាបសម្រាប់ថតនៅពេលមានពន្លឺខ្លាំង ហើយគេប្រើ ISOខ្ពស់សម្រាប់ថតនៅពេលដែលមានពន្លឺតិច។ អ្នកថតជាច្រើនចូលចិត្តដាក់វាឲ្យ Auto ព្រោះគេមិនប្រាកដថា តើត្រូវប្រើកម្រិតណា ក្នុងពន្លឺបែបណា ណាមួយពន្លឺថ្ងៃក៏វាមិនទៀង ឬនឹងរហូតទេ។ តែយ៉ាងណាក៏ដោយ បើអ្នកប្រើវាញឹកញាប់ និងស្វែងយល់ពីវានោះ អ្នកនឹងកាន់តែច្បាស់ក្នុងការកំណត់ ISOនេះ។

៨. AF-on ជាប៊ូតុងសម្រាប់ជួយសម្រួលដល់ការប្រើ Auto Focus ប្រសិនបើអ្នកដំណើរការ AF នៅលើ Lens។ នៅពេលដែលអ្នកចាប់ផ្ដើមថត អ្នកចុច AF-ON Lens នឹងចាប់យកចំណុចច្បាស់ដោយខ្លួនវា។ ដូចគ្នានេះដែរប្រើសិនជា Lens បានដំណើរការ Auto Focus អ្នកគ្រាន់តែចុចនៅលើប៊ូតុង Shutter ពាក់កណ្ដាលកាមេរ៉ាក៏ Focus ឲ្យដូចគ្នា។

៩. White balance ជាប៊ូតុងសម្រាប់ឲ្យអ្នក White BalanceWhite Balance ជាវិធីសាស្ត្រស្វែងរកតុល្យភាពនៃពណ៌សម្រាប់រូបភាព ព្រោះពន្លឺ ប្រភពផ្ដល់ពន្លឺ និងមជ្ឈដ្ឋានជុំវិញធ្វើឲ្យពណ៌រូបភាពខុសពីប្រក្រតី។ ជាទូទៅកាមេរ៉ាមានAuto Balance ដែលវាចាប់តម្រូវពណ៌ឲ្យរូបភាពដោយស្វ័យប្រវត្តទៅតាមស្ថានភាពជាក់ស្ដែង។ ក្នុងនោះក៏មានSemi-Automatic White Balance ដែលអាចឲ្យអ្នកកំណត់តាមស្ថានភាព ដូចជាDaylight, Shade, Cloudជាដើម។

១០. Playback — The playback button lets you to review images and videos shot with the camera.

១១. Menu — This aptly-titled button lets you access the camera’s main menu, where you adjust most options and camera settings.

១២. Burst/Timer/Jump ប្រើសម្រាប់កំណត់សន្ទុះនៃការចាប់រូបភាពពេលដែលចុចថតចុចម្តងចាប់រូបបានប៉ុន្មានសន្លឹក? ឬប្រើសម្រាប់កំនត់ពេលវេលាឲ្យកាមេរ៉ាចាប់ផ្ដើមថត (Countdown to take photo) ។ ជាទូទៅគេប្រើសន្ទុះចាប់រូបភាពសម្រាប់ការថតរូបភាពដែលមានចលនាលឿនៗ។ ការប្រើ Burst ក៏ត្រូវគួបផ្សំជាមួយនិងShutter Speedដែលខ្ពស់ផងដែរ ទើបកាមេរ៉ាអាចចាប់យករូបភាពទាន់។ តួនាទីមួយទៀតគឺ Jump ដែលប្រើសម្រាប់ចុចរំលងរូបភាពនីមួយៗពេលដែលអ្នកPlayback រូបភាពក្នុងកាមេរ៉ា។

១៣. Set — The set button lets you select images while in playback mode, or accept menu items you’ve adjusted.

១៤.—Quick Stands ប្រើសម្រាប់បង្ហាញមុខងារនានារបស់កាមេរ៉ា ថាតើអ្នកកំពុងស្ថិតក្នុងមុខងារមួយណា និងជាកន្លែងដែលអ្នកអាចចូលទៅកំណត់មុខងារមួយៗផងដែរ ដូចជា Shutter Speed, Aperture, ISO, Burst… នៅលើ Screen ម៉ាស៊ីនថត។

Digital Camera Mode