ខាងក្រោមជាឈ្មោះ និងមុខងារនៃប៊ូតុងនីមួយនៅផ្នែកខាងលើនៃម៉ស៊ីនថត៖
១. Shutter release — ជាប៊ូតុងសម្រាប់ចុចថត
នៅពេលដែលចុចប៊ូតុងនេះ សន្ទះShutter នៃ Lens ម៉ាស៊ីនថតនឹងបិទ
ហើយចាប់យករូបភាពភ្លាមៗ។ Shutter ជាបន្ទះតូចមួយនៅក្នុងម៉ាស៊ីនថតដែល អាចបិទបើកបានភ្លាមៗ។
ជាធម្មតា បន្ទះShutter នៅបាំងជិតពីខាងមុខ Sensor ដោយរារាំងមិនឲ្យមានពន្លឺចូល នៅពេលដែលចុចថត Shutter នឹងបើកឡើង ហើយពន្លឺនោះត្រូវទទួលដោយបន្ទះកញ្ចក់តូចមួយនៅក្នុងតួកាមេរ៉ាប្រៀបដូចជារូបភាពមួយ
ហើយត្រូវបានចាប់យកដោយ Images Sensor។
២. Jog dial —ជាកង់បង្វិលមួយ សម្រាប់ប្រើផ្លាស់ប្ដូរ Aperture និង Shutter Speed។ វាក៏អាចប្រើសម្រាប់ផ្លាស់ប្ដូរ ឬកំណត់លើមុខងារផ្សេងៗទៀតបានដែរ អាស្រ័យលើប្រភេទកាមេរ៉ា។
៣. Flash —កាមេរ៉ា DSLRs ភាគច្រើនត្រូវបានបំពាក់ភ្លើងមកជាមួយស្រាប់ ប្រសិនបើ sensor ម៉ាស៊ីនថតទាំងនោះគ្មានសមត្ថភាពចាប់យកពន្លឺនៅទីងងឹត ឬខ្សោយពន្លឺ។ បើសិនជាម៉ាស៊ីនថត ស្ថិតនៅលើដំណើរការដោយស្វ័យប្រវត្តខ្លួនវា (Auto Functions) នោះ Flash នឹងបើកខ្លួនវាពេលពន្លឺមិនគ្រប់គ្រាន់។ ប៉ុន្តែ Function M គឺវាមិនដំណើការទេ ទាល់តែចុចលើប៊ូតុងបើក Flash។ ជាទូទៅFlashនៅជាប់នឹងកាមេរ៉ា មិនបានផ្ដល់នូវពន្លឺស្អាតតាមការចង់បានរបស់អ្នកថតរូបជំនាញៗនោះទេ គេតែងភ្ជាប់ដោយ External Flash វិញដែលវាអាចឲ្យគេកំណត់ នឹងបញ្ជាបានទៅតាមជម្រើសផ្សេងៗ។ រីឯពន្លឺទៀតសោតក៏ច្បាស់ល្អ មិនមានដុំពន្លឺចាំងនៅលើ Object។
៤. Power switch — ជាកន្លែងបើក ឬបិទម៉ាស៊ីនថត។
៥. Shooting mode dial —ជាកង់បង្វិលប្រភេទនៃមុខងារថតនីមួយៗដែលអ្នកចូលចិត្តប្រើ។ ម៉ាស៊ីនថតរូបជាទូទៅ តែងមាន Auto Mode ដែលម៉ាស៊ីនថតធ្វើការកំណត់ដោយស្វ័យប្រវត្ត នៅពេលដែលអ្នកចុចថត។ មាន Mode ដទៃទៀតដែលជាពាក់កណ្ដាលស្វ័យប្រវត្តិ និង Mode ដែលឲ្យអ្នកធ្វើការកំណត់ដោយខ្លួនឯងទាំងស្រុង។ មានអ្នកប្រើកាមេរ៉ាច្រើនណាស់ដែល ចេះតែថតផ្ដិតយករូបភាព ប៉ុន្តែមិនដឹងថាខ្លួនកំពុងតែប្រើកាមេរ៉ានៅក្នុង Mode មួយណាមួយ ហើយវាដំណើរការយ៉ាងដូចម្ដេច និងប្រើក្នុងស្ថានភាពបែបណា ដែលជាហេតុនាំឲ្យពួកគេថតរូបមិនបានស្អាតតាមការចង់បាន។ ជាពិសេសការប្រើប្រាស់កាមេរ៉ាជាមួយ Semi-Automatic Mode (P, Av, Tv) ដែលMode ទាំងនេះវាដំណើរការពាក់កណ្ដាលជា Automatic។
៦. Lens release — អ្នកអាចចុចលើប៊ូតុងមួយនេះ ដើម្បីដោះ Lens ចេញពីតួម៉ាស៊ីនថត។
៧. Auto focus — The switch for turning auto focus on your lens on and off. Most users leave this setting in Auto until they get familiar with manual focus.
៨. Image stabilizer —ជាគន្លឹះតូចមួយនៅជាប់នឹងគល់Lens ដែលអាចជួយបង្កាការញ័រពេលកាន់ថត ឬពេលដែលចល័តម៉ាស៊ីនថត។ គេតែងប្រើវាជាប្រចាំនៅពេលដែលថតវីដេអូ ព្រោះវាអាចជួយទប់លំនឹងបានខ្លះដែរ។ ម៉ាស៊ីនថតខ្លះត្រូវបានបំពាក់Stabilizer នៅខាងក្នុងជាស្រេច ដូច្នេះគ្រប់Lensដែលបំពាក់ជាមួយម៉ាស៊ីនថតទាំងនោះ គឺសុទ្ធតែត្រូវបានទប់លំនឹង ដោយមិនចាំបាច់បើកStabilizerនៅជាប់Lensសោះ។ តែម៉ាស៊ីនថតខ្លះ Stabilizer គឺបំពាក់នៅជាប់នឹងLens។ នៅពេលដែលអ្នកថតរបស់នឹងថ្កល់មួយ នៅទីដែលខ្វះពន្លឺ ដោយប្រើShutter Speedទាប ហើយគ្មានបំពាក់ជើងកាមេរ៉ាទៀត ដៃអ្នកមិននឹងនោះទេ វាតែងយោលទៅមក ឬរង្គើតិចតួចធ្វើឲ្យរូបភាពព្រាលមិនច្បាស់ ដូច្នេះអ្នកគួរបើកដំណើរការImage Stabilizerនេះដើម្បីជួយទប់លំនឹងរូបភាពអ្នកឲ្យបានល្អ។ ប៉ុន្តែវាក៏មានចំនុចអវិជ្ជមានដែរ ដោយពេលខ្លះរូបមួយចំនួនអាចខូចទ្រង់ទ្រាយពិតនៅជាយខាងៗនៃរូប ប្រហែលជាអ្នកមើលមិនដឹងទេ។
៩. Zoom ring — Rotating the ring lets
you zoom in and out on your subject.
[1] Digital Trends
(https://www.digitaltrends.com/photography/what-does-this-do-an-explanation-of-dslr-buttons/)