មូលដ្ឋានគ្រឹះនៃ Composition គឺអ្នកថតត្រូវថតស្របនឹងពន្លឺ
បានន័យថា ដាក់ពន្លឺ (ពន្លឺថ្ងៃ) ឲ្យនៅក្រោយអ្នកថត ដើម្បីឲ្យកម្មវត្ថុមានពន្លឺគ្រប់គ្រាន់
និងមើលឃើញច្បាស់។ អ្នកថតមិនអាចថតបញ្ច្រាសថ្ងៃបានទេ ព្រោះវានាំឲ្យ
កម្មវត្ថុងងឹត ហើយ Background ឆេះដោយសារពន្លឺខ្លាំងពេក។
ប៉ុន្តែពេលអ្នកធ្វើដំណើរកម្សាន្ត
ឬចេញថតរូបនៅតាមជនបទ និងកន្លែងទេសចរណ៍ផ្សេងៗ
អ្នកមិនប្រាកដថាត្រូវតែថតបណ្ដោយពន្លឺនោះទេ
ហើយរូបដែលស្របពន្លឺក៏មិនប្រាកដថាជារូបដែលស្អាត
និងអាចពិពណ៌នាពីសាច់រឿងដែលអ្នកចង់បានដែរ។
ឧទាហរណ៍ថា
អ្នកចង់ប្រាប់គេពីកសិករម្នាក់កំពុងដឹកក្របីឲ្យស៊ីស្មៅពេលល្ងាច
នៅវាលស្រែ ហើយវាជាកិច្ចការដែលកសិករផ្សេងទៀតធ្វើដូចគ្នា
តើអ្នកប្រាប់គេតាមរយៈរូបថតអ្នកយ៉ាងដូចម្ដេច?
ខាងក្រោមជាគន្លឹះមួយចំនួនដែលអាចជួយឲ្យអ្នកថតដំបូងៗអាចថតរូបបញ្ច្រាសពន្លឺ
(ថ្ងៃ) បានដោយមានទំនុកចិត្ត។
ប្រើទ្រឹស្ដី The late afternoon glow
ខ្ញុំចង់ដាស់តឿនអ្នកថតថ្មីថ្មោងខ្លះ
ចង់បានរូបថតស្អាតពីធម្មជាតិ ត្រូវឧស្សាហ៍ និងអត់ធ្មត់។
The
late afternoon glow បានន័យថា
ឲ្យអ្នកថតរូបរង់ចាំឲ្យថ្ងៃទាបចុះ ពន្លឺចាប់ផ្ដើមស្រទន់
អ្នកអាចរក្សាកម្មវត្ថុឲ្យមានពន្លឺច្បាស់ល្មមអាចស្គាល់បាន
(មានពណ៌គ្រប់គ្រាន់) ហើយ Background មិនឆេះខ្លាំង។
មួយទៀតអ្នកគួរប្ដូរ Mode កាមេរ៉ាទៅជា
Spot metering ដែលវាជួយឲ្យចំណុច
Focus កាន់តែតូច
ហើយកាមេរ៉ាថតបានលឿន។ Spot metering ជួយឲ្យកម្មវត្ថុស្ថិតនៅចំណុច
Focus និងធ្វើឲ្យពន្លឺ (Overexposed)
មានភាពស្រទន់។
Create Silhouette
ប្រសិនជា Background វាពិតជាសំខាន់ និងចាំបាច់
ហើយវាភ្លឺពេក ប៉ុន្តែនៅតែចង់បានសកម្មភាពរបស់កម្មវត្ថុនៅខាងមុខ
អ្នកគួរប្រើទ្រឹស្ដី Silhouette។
សម្រាប់ Silhouette មេឃជា
Background ដែលល្អបំផុត។
ប្រសិនអ្នកថតរូបជាមួយ Function ពាក់កណ្ដាលស្វ័យប្រវត្តិ
Semi-automatic អ្នកចាំបាច់ត្រូវប្រើ
Exposure lock ([*] Canon, [AE-L] Nikon) ។
អ្នកថតត្រូវតម្រង់កាមេរ៉ាទៅកន្លែងដែលភ្លឺជាងគេ រួច Lock Exposure
បន្ទាប់មកអ្នកបន្ទាបខ្លួនចុះ និង Focus
ឲ្យចំកម្មវត្ថុហើយថត។
បង្កើត Starburst
តើធ្វើម៉េចដើម្បីបាន Starburst?
អ្នកគ្រាន់តែរកកម្មវត្ថុអ្វីមួយមកបាំងពន្លឺថ្ងៃរៀងបញ្ឆិតបន្តិច
និងកំណត់ Aperture ឲ្យខ្ពស់
(f/13) អ្នកនឹងទទួលបាន Starburst
។