តើអ្វីទៅជា Hyperfocal Distance? ប្រើដើម្បីអ្វី?


នៅពេលអ្នកថតចង់ឲ្យគ្រប់ឯកត្តាទាំងអស់នៅក្នុង Frame ច្បាស់ អ្នកថតតែងប្រើ Aperture តូច។ យ៉ាងណាក៏ដោយឯកត្តានៅក្នុង Frame មិនច្បាស់ទាំងអស់នោះទេ គឺអ្វីដែលនៅក្រៅ ចំនុច Focus គឺ Blur
ជាក់ស្ដែងអ្វីដេលនៅនឹងកាមេរ៉ា Lens វាចាប់យកជាលក្ខណៈបន្ទាត់ផ្ទេក តាមប្រវែង Focus ដែលអ្នកថតកំណត់លើ Lens ។ ពេលអ្នកថត Focus អ្វីដែលនៅជិត Background នឹង Blur ហើយបើអ្នកថត Focus អ្វីដែលនៅឆ្ងាយ Foreground នឹង Blur មិនខាន។


តំបន់ភ្នំរាប

ដូច្នេះសួរថា តើធ្វើម៉េចទើបអាច Focus បានច្រើនកម្មវត្ថុនៅក្នុង Frame តែមួយ?
ដើម្បីដោះស្រាយចំណោទនេះបាន គេត្រូវមើលទៅលើទ្រឹស្ដីមួយ ដែលគេហៅថា «Hyperfocal Distance»។ វាជាវិធីធ្វើឲ្យអ្នកថតអាច Focus កម្មវត្ថុដែលនៅជិតកាមេរ៉ា ហើយនៅតែច្បាស់ដល់ Background ទៀត។ ខាងក្រោមជាអត្ថបទពន្យល់ពីទ្រឹស្ដី Hyperfocal Distance
Hyperfocal Distance ជាទ្រឹស្ដីថតរូបមួយ ដែលគេប្រើសម្រាប់ Focus លើកម្មវត្ថុច្រើន ដែលឋិតនៅចម្ងាយខុសគ្នា ក្នុង Frame តែមួយ។ ជាទូទៅទ្រឹស្ដីនេះគេប្រើសម្រាប់ថតរូប Landscape ដោយចង់បង្ហាញពីឯកត្តាចម្រុះនៅក្នុងទិដ្ឋភាពមួយ។
តើ Hyperfocal Distance មានកត្តាចូលរូមអ្វីខ្លះ?
១. Aperture មាននាទីសំខាន់ក្នុងការកមណត់ Depth of field ដូចបាននិយាយក្នុងអត្ថបទមុនៗរួចមក។
២. Focal Length ប្រវែង Lens Focal Length ខ្លី បានន័យថា Wide Angle Focal Length វែងបានន័យថា Closer Angle
៣. ទំហំ Sensor ជាកត្តារួមផ្សំមួយទៀតផងដែរ។ កាលណា Sensor ធំ វាកាន់តែធ្វើឲ្យ Hyperfocal Distance កាន់តែបានជិត។
តំបន់ភ្នំរាប
តើកំណត់ Hyperfocal Distance ដោយរបៀបណា?

មាន២វិធីសាស្ត្រសម្រាប់ឲ្យអ្នកគណនា៖
ទី១-គឺប្រភពពី Online ដែលមាន Apps ឬគេហទំព័រនានាដែលបានបង្ហាញជាឧទាហរណ៍ស្រាប់ៗ។ App ឈ្មោះ DOFMaster មានតារាងតម្លៃលេខ និងវិធីគណនា ដែលប្រើបានលើទូរស័ព្ទដៃ។
ទី២-តារាងតម្លៃលេខ Hyperfocal Distance របស់ Full Frame Sensor និង Crop Sensor (APS-C) ដូចខាងក្រោម។ វាត្រូវការប្រើបច្ចេកទេសចងចាំ និងស្វែងយល់នៅពេលអ្នកថតធ្វើវាជាប្រចាំ។




តើគួរប្រើ Hyperfocal Distance នៅពេលណា ហើយមិនគួរប្រើនៅពេលណា?
ទ្រឹស្ដី Hyperfocal Distance មានសារសំខាន់នៅពេលអ្នកថតចង់ឲ្យរូបរបស់ខ្លួនមួយសន្លឹកៗ Focus ទាំងអស់ ដោយពុំបានផ្ដោតលើកម្មវត្ថុណាមួយ។ ព្រោះថា Hyperfocal Distance វាជួយឲ្យរូបច្បាស់ទាំង Foreground និង Background ជាពិសេសពេលអ្នកថតរូបទេសភាព មានដើមឈើ ភ្នំ វាលស្រែជាដើម។
ស្ត្រីយួរស្វាយចុះពីភ្នំទៅឲ្យភ្ញៀវ
ប្រសិនអ្នកថត ចង់ថតរូបដែលមានកម្មវត្ថុសំខាន់ក្នុងនោះ តែជា Landscape ដែរអ្នកគួរតែថតតាមធម្មតាល្អជាង ដោយគ្រាន់តែប្រើ Aperture ខ្ពស់បន្តិច ដើម្បីឲ្យគេមើលឃើញពីទេសភាព។