ពេលថតរូប Landscape
សំណួរមួយបានសួរថា
តើកំណត់ចំណុចផ្ដោតនៅត្រង់ណា ឲ្យប្រកដ ទុកជាឧទាហរណ៍? អីយ៉ះ!
សំណួរនេះឮហើយក៏មិនអាចឆ្លើយភ្លាមៗដែរ។
បើ Portrait វាងាយនឹងឆ្លើយជាងថា ពេលថត ចំណុចផ្ដោតគឺត្រង់ភ្នែក
ប្រសិនភ្នែកបើក ឬបើភ្នែកបិទ គឺផ្ដោតត្រង់ចំនុចជុំវិញភ្នែក។
មិនមែនគ្មានចម្លើយទេ
សម្រាប់សំណួរខាងលើ។ កន្លែងដែលត្រូវផ្ដោត Focus ពេលថត Landscape គឺអាស្រ័យលើរូបដែលត្រូវថត។
រូបខ្លះមានចំនុចត្រូវផ្ដោតជិត ខ្លះឆ្ងាយ ខ្លះគ្មានទេ គឺផ្ដោតទាំងអស់ ប៉ុន្តែមិនមែនជាការងាយទេដែលយើងត្រូវផ្ដោតយកទាំងអស់នោះ
វាទាមទារអ្នកថតយល់ពីដំណើរការម៉ាស៊ីនថត និង Lens ដែរ។ ខាងក្រោមជាស្ថានភាព និងឧទាហរណ៍គម្រូមួយចំនួន។![]() |
ក្រុងកែប cambography.com |
ទី១៖ កុំទាន់ប្រើ Infinity
Focus ( ∞
)
អ្នកថតមួយចំនួនពេលដែលថតរូបទេសភាពហើយចង់ឲ្យអ្វីគ្រប់យ៉ាងក្នុង
Frame ច្បាស់ទាំងអស់ គេយល់ថា
Infinity Focus ( ∞ ) ជាជម្រើសល្អ។ តែវាមិនដូច្នោះទេ!
អ្នកគួរយល់ថា Infinity
ប្រើនៅពេលអ្នកថតស្ថិតនៅឆ្ងាយពីទីតាំងដែលត្រូវចាប់យក
ព្រោះតម្លៃលេខ Focus នៅលើ
Lens វាផុតអស់ហើយ។
ចុះបើសិនអ្នកប្រើ Infinity ពេលអ្នកឈរជិតទីតាំងដែលត្រូវថត
ដែលតម្លៃលេខ Focus ត្រឹមតែ
8-10 mm រូបអ្នកនឹង Blur
មិនខានទេ ជាពីសេសអ្វីដែលនៅជិត Lens
ជាងគេ។
មិនបាច់ចង់
Focus យកទាំងអស់ទេ។
បើអ្នកថតទេសភាពប្រាកដណាស់គឺនៅខាងក្រៅ (Outdoor) ពន្លឺក៏គ្រប់គ្រាន់ល្មម។ អ្នកថតអាចតម្លើងលេខ Aperture ខ្ពស់បន្តិចប្រហែល
5.0-11 ដើម្បីឲ្យ Depth of Field ធំ។
អ្នកថតអាចមួល Focus Ring ទៅដល់
Infinity ហើយមួលថយក្រោយបន្តិច
ប្រសិនទីតាំងនៅឆ្ងាយ
ឬអាចមួលថយក្រោយបន្តទៀតតាមដែលអ្នកថតមើលឃើញថាត្រង់ណាស្អាតចង់ចាប់យកជាចំណុច Focus ។ ដំណើការនេះគេហៅថា Hyperfocal Distance ដែលវាបាបធ្វើឲ្យ
Foreground និង Background មានភាព
Blur តែវាមិនអាចធ្វើឲ្យ
Blur ដូចរូបភាព
Portrait ទេ។![]() |
ក្រុងតាខ្មៅ mbography.com |
ប្រសិនមានអ្វីនៅមុខកាមេរ៉ាអ្នកថតគួរ
Focus លើវាជាជាងឲ្យវា Blur
ហើយ Background ច្បាស់ ព្រោះថាមានរូបភាពច្រើនណាស់ខូចដោយសារ
Blurring Foreground
។ អ្នកថតត្រូវយក Foreground ធ្វើជាលំនាំដឹងភ្នែកអ្នកមើលឲ្យឃើញពីទិដ្ឋភាពនៅក្នុងរូបភាព។
កុំភ័យខ្លាច Background Blur
វាគង់តែ Blur តែវាមិនដល់ថ្នាក់មើលលែងស្គាល់ថាជាអ្វីនោះទេ ព្រោះអ្នកថតប្រើ Wide Angle Lens និង
Aperture ខ្ពស់។
![]() |
ស្រុកជុំគិរី-កំពត mbography.com |
ទី៣៖ Focus លើកម្មវត្ថុដែលសំខាន់
បើទោះបីថតរូប Landscape ក៏ដោយ គង់តែមានកន្លែងសំខាន់មួយគួរជាទីចាប់អារម្មណ៍បំផុតនៅក្នុងរូបភាពមួយសន្លឹក។ ដាក់Focus លើកម្មវត្ថុរបស់អ្នក! ត្រង់នេះអ្នកថតគួរប្រើ Aperture ទាប់បន្តិច ប្រហែល f/3-4 ដើម្បីឲ្យចំណុចផ្ដោតកាន់តែតូច។
![]() |
ស្រុកភ្នំស្រួច-កំបង់ស្ពឺ mbography.com |
![]() |
ស្រុកជុំគិរី-កំពត mbography.com |
ទី៤៖ មើលលើ Aperture
ប្រាកដណាស់ Aperture
ខ្ពស់វាធ្វើឲ្យរូបភាពងងឹត ប៉ុន្តែចំនុច Focus
ធំ។ ប្រសិនខ្វះពន្លឺអ្នកត្រូវទម្លាក់ Shutter
Speed មកទាប ដែលពេលខ្លះទាមពេកនឹងធ្វើឲ្យរូបភាព
Motion Blur ព្រោះគ្មាន Tripod
ឬមួយអ្នកអាចតម្លើង ISO ដែលជួនកាលនាំឲ្យរូបភាព Noise ។ នេះជាបញ្ហា!
មិនថ្វីទេប្រសិនបើ
អ្នកថតនៅតែអាចដោះស្រាយបាន។ អ្នកអាចឈរនៅទីឆ្ងាយ ហើយដាក់ Aperture មកលេខតូចល្មមតែ S/125, ISO 1500 អាចថតរូប ដោយមានពន្លឺគ្រប់គ្រាន់បាន។ អ្នកថតត្រូវមួល
Focus Ring មក Infinity ។
![]() |
អង្គរវត្ត-សៀមរាប mbography.com |