គំនិត​ល្អៗ​ក្នុង​ការ​ថត​ក្មេងនៅ​ជនបទ


ការ​រូប​សកម្មភាព​ក្មេងៗ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ ព្រោះ ៩០ ភាគរយ​នៃ​សកម្មភាព​គឺ​មិន​មែន​សម្ដែង​ឡើយ​។ ព្រោះ​ថា ក្មេង​មាន​ភាព​ស្មោះ​ត្រង់ និង​ចិត្ត​បរិសុទ្ធ​។ សកម្មភាព​ក្មេង​កើត​ចេញ​ពី​ក្នុង​ចិត្ត​ផ្ទាល់ ពេញ​ដោយ​សភាវគតិ គេ​ចូល​ចិត្ត​អ្វី ខ្លាច​អ្វី ចង់​ធ្វើ​អ្វី គឺ​គេ​ចាប់​យក​នោះ និង​ធ្វើ​នោះ តាម​បែប​ធម្មជាតិ​។
ដូច្នេះ​អ្នក​ត្រូវ​ប្រើ​ចរិត​ជា​អ្នក​ថែ​ក្មេង ជា​គ្រូ​មត្តេយ្យ ផ្ដល់​ភាព​កក់​ក្ដៅ និង​ចេះ​កំប្លែង​។ ជា​មួយ​គ្នា​នោះ​អ្នក​ត្រូវ​ចេះ​សង្កេត​គ្រប់​សកម្មភាព​ល្អៗ​របស់​ក្មេង ហើយ​រហ័ស​ដៃ​បន្តិច​។
សម្រាប់​ក្មេង​នៅ​ជនបទ ខុស​ពី​ក្មេង​នៅ​ទី​ប្រជុំ​ជន ព្រោះ​ពួក​គេ​មាន​សម្បុរ​ពុំសូវ​ថ្លា​ឡើយ បើ​អ្នក​ថត​ចំៗ​តែ​ម្ដង ច្បាស់​ណាស់​ភ្នែក​គេ​ឡើង​មូល​ដូច​កាក់ ព្រោះ​តែ​គេ​ឆ្ងល់​។ បែប​នេះ អ្នក​រឹត​តែ​លំបាក​ថត​ទៀត​ហើយ​។ ខាង​ក្រោម​នេះ​ជា​រូប​មួយ​ចំនួន​ដែល​ខ្ញុំ​ថត​បាន​ពេល ដែល​ខ្ញុំ​ទៅ​បំពេញ​បេសកកម្ម​នៅ​ស្រុក​ជុំ​គិរី ខេត្ត​កំពត​។ តាម​ពិត​ខ្ញុំ​ជា​អ្នក​ថត​វីដេអូ ខ្ញុំ​កម្រ​ថត​រូប​សន្លឹក​ណាស់ លុះត្រាតែ​ពេល​ទំនេរ​ពី​ការងារ​។

របស់​ដែល​ក្មេង​ចូល​ចិត្ត
អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត គេ​ចង់​នៅ​ជា​មួយ​របស់​នោះ ហើយ​មាន​ភាព​ស្និទ្ធស្នាល​ស្ទាត់​ជំនាញ​នឹង​របស់​នោះ​។ ពួក​គេ​លេង សើច សប្បាយ និង​មាន​ថាមពល​ចេញ​ពី​ក្នុង​ខ្លួន​។
កុពីនាក់ឌុបគ្នាតាមផ្លូវភ្លឺស្រែនៅភូមិអូ

ការ​ព្យាយាម​ធ្វើ​កិច្ចការ​អ្វី​មួយ ឬ​លំហាត់​ប្រាណ
ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ថាមពល​របស់​ក្មេង បង្ហាញ​ពី​ការ​ព្យា​យាម​សម្រេច​អ្វី​ដែល​គេ​ប៉ង​ប្រាថ្នា ភាព​ក្លាហាន និង​ជឿជាក់​។
កុមារា*មុនី*កំពុងហាត់ជិះកង់ពេលព្រឹករដូវរងានៅភូមិត្រពាំងវែង

ការ​ថែទាំ និង​ក្ដី​ស្រលាញ់
កុមារីនិងម្ដាយអង្គុយហាលខ្លួនមុខផ្ទះនារដូវរងា

ជីវិត​ប្រចាំ​ថ្ងៃ
បង្ហាញ​ពី​ទម្លាប់​នៃ​សកម្មភាព​របស់​ពួក​គេ ដែល​ធ្វើ​ជា​ប្រចាំ​នៅ​ពេល​ណា​មួយ​។ សកម្មភាព​ទាំង​នោះ​បង្កើត​បាន​ជា​អនុស្សាវរីយ៍ ឬ​រំឭក​អតីតកាល​របស់​មនុស្ស​ពេញ​វ័យ​។
កុមារានៅភូមិអូកមពុងពប្អូនឈរលងមុនផ្ទះនាពេលល្ងាច

កុមារីម្នាក់ដើតាមម្ដាយ និងជីដូនពីភូមិមួយទៅផ្ទះវិញពេលល្ងាច

នៅ​មាន​គន្លឹះ​ល្អ​ជា​ច្រើន​ទៀត ដែល​ត្រូវ​លើក​យក​មក​ចែក​រំលែក​នៅ​ក្នុង​អត្ថបទ​ក្រោយៗ​។ ហើយ​ខ្ញុំ​សង្ឃឹម​ថា គន្លឹះ​ដែល​បាន​រៀបរាប់​ខាង​លើ នឹង​ជួយ​ដល់​គំនិត​ក្នុង​ការ​ថត​រូប​ក្មេងៗ​នៅ​ពេល​ដែល​អ្នក​បាន​ជួប​ពួក​គេ​នៅ​ក្នុង​កាលៈទេសៈ​ណា​មួយ​។