មកស្វែងយល់ពីប្រវត្តិកាមេរ៉ា និងអ្នកបង្កើតតាំងពីដំបូងគេបង្អស់

កាមេរ៉ាដំបូងគេត្រូវបានគេស្គាល់ឈ្មោះថា អប់ស្គួរ៉ា (Obscura)។ ត្បិតវាមានទំហំធំប៉ុនបន្ទប់ដេកមួយ និងមិនមានមធ្យោបាយផ្ទុករូបភាពក៏ដោយ តែវាជាពន្លឺសម្រាប់បង្ហាញផ្លូវឲ្យមានការអភិវឌ្ឍឧបករណ៍ថតរូបទំនើបៗមកដល់សព្វថ្ងៃ។

Camera Obscura

រហូតមកដល់ជំនាន់លោក យ៉ូសេប នីសេពួរ នីយេប (Joseph Nicéphore Niépce) នៅឆ្នាំ ១៨១៦ ជាអ្នកអ្នកថតរូបដំបូងបង្អស់ ទើបរូបថតចាប់កំណើតឡើង។ លោកប្រើពន្លឺដើម្បីគូររូបភាពនៅក្រដាសថ្នាំពណ៌ ជាមួយសារធាតុប្រាក់ក្លរីត។

បន្ទាប់ពីមរណកិច្ចរបស់លោក នីសេពួរ នៅម្ដុំឆ្នាំ ១៨៣៣ ទើបដៃគូររបស់លោក គឺលោក ល្វី ដាគួរ  (Louis Daguerre) បានអភិវឌ្ឍន៍កាមេរ៉ាថ្មីមួយទៀត ដែលមានឈ្មោះថា Daguerreotype ក្រោយមកទៀត Calotypes អភិវឌ្ឍន៍ដោយ ហិនរី ហ្វក់ តាល់បុត (Henry Fox Talbot)។​ បន្ទាប់មក នៅឆ្នាំ ១៨៥៧ លោក ដេស៊ីរ៉េ វ៉ាន់ ម៉ុកខូវេន (Désiré van Monckhoven) បានអភិវឌ្ឍន៍កាមេរ៉ាមួយទៀតដែលគេហៅថា ដ្រាយផ្លេត (Dry Plate)

Daguerreotype camera made by Maison Susse Frères in 1839, with a lens by Charles Chevalier

អ្វីដែលរិតតែជោគជ័យមួយទៀតនោះគឺ លោក ចច អ៊ីសមេន (George Eastman) បានអភិវឌ្ឍន៍កាមេរ៉ាថតវីដេអូដំបូង ដែលមានឈ្មោះថា កូដាក់ (Kodak) នៅឆ្នាំ ១៨៨៥។ កូដាក់បានដាក់លក់នៅឆ្នាំ ១៨៨៨ ដោយរូបរាងសាមញ្ញ និងក្នុងតម្លៃធូរថ្លៃល្មម ទើបនាំឲ្យមានភាពទាក់ទាញយ៉ាងខ្លាំង។ ក្នុងពេលនោះលោក ថមម៉ាស អ៊ីឌីសុន (Thomas Edison)បានបង្កើតឲ្យមានឧបករណ៍សម្រាប់ចាក់ខ្សែររូបភាព (Motion Picture)

Kodak

Dry Plate Late 19th century studio camera

ដំកាលកាន់តែទំនើបនោះគឺ TLRs និង SLRsTLRs (Twin Lens Reflex) បានន័យថា កាមេរ៉ាមាន Lens ពីរ។ Lens ខាងលើប្រើសម្រាប់មើល Subject ឯខាងក្រោមប្រើសម្រាប់ថតរូប។ ចំណែក SLR (Single Lens Reflex) ជាកាមេរ៉ាមាន Lens មួយ។

Argus C3, 1939

មកដល់បច្ចុប្បន្ននេះ គឺជាដំណាក់កាលមួយដែលគេប្រើ DSLRs (Digital Single Lens Reflex)។ តូបភាពដែលផ្ដិតជាប់លើក្រដាស  មកផ្ទុកក្នុងឧបករណ៍តូចមួយហៅថា អង្គចងចាំ (Memory)។ មិនត្រឹមប៉ុណ្ណោះទេ វានៅតែបន្តអភិវឌ្ឍន៍មិនឈប់ឈរតទៅមុខទៀតតាមរបកគំហើញថ្មីៗនៃអ្នកវិទ្យាសាស្ត្រ។

Asahiflex IIb, 1954