ពេលខ្លះអ្នកលំបាកសម្រេចចិត្តចំពោះ Background
ដែលមានភាពរញ៉េរញ៉ៃ នៅពេលអ្នកថតរូបជាមួយ Smartphone
Camera ព្រោះថាកម្មវត្ថុដែលអ្នកថតមិនបានលោតឡើងច្បាស់ជាង
Background និង Foreground
ហើយជាហេតុនាំឲ្យបាត់ចំណុចផ្ដោតនៅក្នុងរូបភាព។
១. អ្នកថតគ្រាន់តែបន្ទាបខ្លួនចុះក្រោមតម្រង់កាមេរ៉ាទៅរកកម្មវត្ថុយលផ្ទៃមេឃ និងពពកធ្វើជា Background ដោយថតចេញពីជ្រុងណាមួយ ដែលមើលទៅសមរម្យ និងមានភាពទាក់ទាញ។
អ្នកពិបាកធ្វើឲ្យរូបភាពលេចឡើងប្រាកដ ដែលធ្វើឲ្យអ្នកមើលស្គាលច្បាស់ពីកម្មវត្ថុ
បើទោះបីដាក់ជារូបស-ខ្មៅ
ឬស្រមោលក៏ដោយ។
បើលំបាកជ្រើសរើសផ្ទៃខាងក្រោយឲ្យស័ក្ដិសមនឹងកម្មវត្ថុ
អ្នកត្រូវគិតដល់់មេឃ។ មេឃដែលមានពន្លឺ ព៌ណខៀវ ហើយពពកព៌ណស អាចធ្វើឲ្យកម្មវត្ថុក្លាយជាស្រមោលខ្មៅ
លេចធ្លោឡើងច្បាស់ដូចជាគំនូរ។ ដូចជារូបនៅខាងក្រោមត្បិតថា កម្មវត្ថងងឹត
តែគង់ឲ្យគេយល់បានថា ជានរណា កំពុងធ្វើអីនៅឯណា...។
![]() |
ISO 50 | S 1/4000 |
១. អ្នកថតគ្រាន់តែបន្ទាបខ្លួនចុះក្រោមតម្រង់កាមេរ៉ាទៅរកកម្មវត្ថុយលផ្ទៃមេឃ និងពពកធ្វើជា Background ដោយថតចេញពីជ្រុងណាមួយ ដែលមើលទៅសមរម្យ និងមានភាពទាក់ទាញ។
២. អ្នកថតគួរជ្រើសយក Pro Camera (Professional Camera Tool) ដើម្បីងាយស្រួលកំណត់ពន្លឺ (Shutter) ដោយជ្រើសយកលេខធំ (S/250-4000)។
៣. អ្នកគួរជ្រើសយក Auto Focus ព្រោះវាងាយស្រួលឲ្យអ្នក Touch លើកញ្ចក់ទូរស័ព្ទ។ អ្នកថតត្រូវសង្កត់ Focus
ឲ្យចំកម្មវត្ថុដើម្បី Focus ។
ប្រសិនកម្មវត្ថុភ្លឺ ហើយមេញភ្លឺខ្លាំងដល់ឆេះអ្នកត្រូវតំឡើង
Shutter speed ឲ្យធំ និងទម្លាក់ ISO
មកទាបបំផុត តែមិនមែន Auto ទេ។
៤. ព្យាយាមឲ្យកម្មវត្ថុមានសកម្មភាព
ប៉ុន្តែជាសកម្មភាពដែលមានលក្ខណៈទទឹកមុខកាមេរ៉ា បានន័យថា ស្របនឹងបន្ទះទូរស័ព្ទ។
ព្រោះថារូបភាពបែបនេះជារូប 2D
។