ឯកសារ sRAW ជាអ្វី ហើយមានលក្ខណៈបែបណា?

បានន័យថា Small RAW ឬ Small Resolution RAW។ sRaw ជាប្រភេទ File មួយបង្កើតដោយក្រុមហ៊ុន Kodak ដែលអនុញ្ញាតឲ្យអ្នកថត ថតបានរូបទំហំតូច និងសន្សំសំចៃទំហំផ្ទុករបស់អង្គចង់ចាំ និងសម្រួលដល់ការងារកាត់ត ឬកែរូបនៅលើកុំព្យូទ័រដែលដំណើការយឺត។ sRaw Format បង្កើតឡើងដូចជាស្ពានមួយក្នុងចន្លោះ រូបភាព Raw file និង JPEG។ រូបភាព JPEG ជារូបដែលដំណើរការរួចហើយ ហើយបង្រួមមកត្រឹមទំហំ 8 bit, sRaw file អាចឲ្យមានទំហំធំជាង។ បើ File ដើម ដែលផលិតដោយ Kodak គឺមានទំហំ 10 Bit។ បើទោះបីមានកែច្នៃប្រឌិតថ្មី ធ្វើឲ្យ File មានទំហំតូចក៏ដោយ ក៏ Resolution ត្រូវតែមានទំហំធំជាងពីដង ទៅបយនដង នៃ Megapixels យ៉ាងតិច។

Nikon ចាប់ផ្ដើមដំណើការ sRaw Format លើម៉ូដែល D4s នៅក្នុងខែកុម្ភៈ ២០១៤។ ហើយបន្ទាប់មក DSLRs ម៉ូដែលថ្មីៗដូចជា Nikon D810 ក៏អាចដំណើរការថតជា sRaw File បានដែរ។ 

sRaw តូចជាង Raw តែកាត់បន្ថយ Noise 

ការបង្កើតឡើងនូវ sRaw file គឺមានគោលបំណងសំខាន់ៗពីរ កាត់បន្ថយទំហំរូបភាព ដើម្បីផ្ទុកបាបច្រើន និងងាយស្រួលដំណើរការសម្រាប់ការកែរូបភាព និងកាត់បន្ថយ Noise។ ជាការពិតចំណុចទីមួយគឺធ្វើឲ្យ File មានទំហំតូច និងដំណើរការស្រួលជា Raw file ក៏ប៉ុន្តែចំណុចទីពីរ សួរថាតើឲ្យវាកាត់បន្ថយ Noise យ៉ាងណា បើ File មានទំហំតូចជាងមុននោះ? មានវិធីពីរយ៉ាងក្នុងការកាត់បន្ថយ Noise: កាត់បន្ថយ Noise តាមរយៈ Hardware Process ដែលហៅថា Pixel binning គឺដាក់ Pixel ជាច្រើនបញ្ចូលគ្នាទៅក្នុង Bin តែមួយ។ មួយទៀតគឺ កាត់បន្ថយ Noise តាមរយៈ Software Resizing។ Pixel binning គឺជាដំណើរដ៏ស្មុគស្មាញពិបាកនឹងពន្យល់ នៃកម្រិត Hardware ដែលចាប់បញ្ចូល និងធ្វើមធ្យមភាគ Pixel ជាច្រើនដើម្បីបង្កើតទៅជា Pixel តែមួយ, វាកាត់បន្ថយគុណភាពរូបបានរហូតដល់ ៤ដង។ ដំណើរការនេះជួយកាត់បន្ថយកម្រិត Noise របស់រូបភាពបានតិចជាងមុន។Pixel binning ជាមុខងារមួយក្នុង CCD Sensors ដែលមានសមត្ថភាពកាត់បន្ថយកម្រិត Noise និងធ្វើឲ្យរូបភាពមានគុណភាពខ្ពស់។ File JPEG