បើនិយាយពី Raw file ប្រហែលជាមានអ្នករៀនថតរូបមួយចំនួនឆ្ងល់ថា តើវាជាអ្វី? ប្រើធ្វើអី?
Canon DSLR មាន File Format នេះយូរហើយ ចំណែក Nikon ទើបតែមាន Format នេះទេ។ តើវាជាអ្វី?
ឯកសារ Raw គឺជាការប្រមូលផ្ដុំនៃទិន្នន័យនៃរូបភាព ដែលមិនបានកែច្នៃ។ នេះមានន័យថា ឯកសារមិនត្រូវបានផ្លាស់ប្ដូរ បានបង្ហាប់ ឬរៀបចំតាមវិធីណាមួយតាមកុំព្យូទ័រឡើយ (នៅឆៅ)។ ជាធម្មតា ឯកសារ Raw អាចប្រើបានតែនៅក្នុង Software មួយចំនួន ដែលផ្ទុក និងដំណើរការវាបានតែប៉ុណ្ណោះ។ ប្រភេទ Software ដ៏ពេញនិយមក្នុងការបើកដំណើរការឯកសារ Raw គឺ «Camera RAW» ដែលត្រូវបានបង្កើតឡើងដោយកាមេរ៉ាឌីជីថល។ ជំនួសឱ្យកាមេរ៉ា និងកម្មវិធីដែលអាចបើកវាបាន File Raw ត្រូវបានទុកចោលមិនដំណើរការ និងមិនត្រូវបានបង្ហាប់រហូតដល់វាត្រូវបានបើកជាមួយកម្មវិធីកុំព្យូទ័រ ដូចជា Photoshop និង Lightroom ជាដើម។
ជាទូទៅ Raw File មានទំហំធំជាង JPEG ចំនួន ៤-៦ ដង។ Raw File មានទំហំ 12 bit ទៅដល់ 14bit ចំណែក JPEG មានទំហំ 8bit ប៉ុណ្ណោះ។ នៅពេល ដែលដំណើរការរូបភាពនៅក្នុងកម្មវិធី ទិន្នន័យពណ៌នៃរូបភាពត្រូវបានបង្ហាញចេញមកទាំងអស់ ហើយអាចឲ្យធ្វើការកែប្រែបន្ថែមលើវាបានទៅតាមពណ៌នីមួយៗ។ យល់ដឹងពី sRaw