គន្លឹះ​ថត Portrait ដោយ​ប្រើ​ទូរស័ព្ទ​បាន​ស្អាត​បំផុត

ទោះ​បី​អ្នក​ប្រើ​ទូរស័ព្ទ​ដើម្បី​ថតរូប Portrait ក៏​ដោយ អ្នក​នៅ​តែ​អាច​ថត​បាន​ស្អាត​ដូច​ប្រើ​កាមេរ៉ា​ជំនាញ​ដែរ ឲ្យ​តែ​អ្នក​យល់​ពី​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ដូច​ការ​រៀប​រាប់​ខាង​ក្រោម​។ នៅ​ពេល​អ្នក​អនុវត្ត​វិធី​សាស្ត្រ​ទាំង​នោះ​យូរ​ទៅ អ្នក​នឹង​បែក​គំនិត ច្នៃ​ប្រឌិត ក្នុង​ការ​ផលិត​រូប​ប្លែកៗ និង​មាន​ភាព​ទាក់ទាញ​។ ពេល​នោះ​ហើយ​អ្នក​ត្រូវ​បាន​គេ​ហៅ​ថា Smartphone ​photographer ដោយ​មិន​ដឹង​ខ្លួន​។


តោះ​! ចាប់​ផ្ដើម​ស្វែង​យល់​តិចនិក​ទាំង​១០​ខាង​ក្រោម និង​ធ្វើ​ការ​អនុវត្ត​ទាំង​អស់​គ្នា​។
. រក​កម្មវត្ថុ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដើម្បី​ទាក់​ភ្នែក​អ្នក​មើល
កម្មវត្ថុ​មាន​តួ​ទី​ជា​ចំណុច​បង្គោល​សំខាន់​បំផុត នៅ​ក្នុង​រូប​មួយ​សន្លឹក ហើយ​វា​ជា​កន្លែង​ដែល​ទាក់ទាញ​អ្នក​មើល​ឲ្យ​ផ្ដោត​ក្រសែ​ភ្នែក​ទៅ​រក​។ កម្មវត្ថុ​ដែល​បង្កើត​ភាព​ទាក់ទាញ​បាន គួរ​តែ​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ជាង​គេ មាន​ពណ៌​ប្លែក​ពី​គេ មាន​កិរិយា អាការៈ​លេច​ធ្លោ​ជាង​គេ ប្រៀប​ដូច​ជា​ហង្ស​នៅ​កណ្ដាល​ហ្វូង​ទា​ដូច្នោះ​ដែរ​។

. រក Background ដែល​ធ្វើ​ឲ្យ​កម្មវត្ថុ​លេច​ធ្លោ​ឡើង
នៅ​ពី​ក្រោយ កម្មវត្ថុ គួរ​តែ​ជា Background ដែល​មិន​រញ៉េរញ៉ៃ និង​មាន​ពណ៌​ស្រអាប់​ជាង និង​ខុស​គ្នា​ពី​កម្មវត្ថុ​។ ឧទាហរណ៍​ថា កម្មវត្ថុ​ពាក់​អាវ​ក្រហម Background គួរ​តែ​ពណ៌-ស​។

. ថត​រូប​ដោយ​ប្រើ​ពន្លឺ​ចាំង​ចែង ដើម្បី​ឲ្យ​កម្មវត្ថុ មើល​ទៅ​ស្រស់ថ្លា
ពន្លឺ​ដែល​បំផុត​គឺ​ចេញ​បី​បង្អួច​កញ្ចក់ ខណៈ​ដែល​កម្មវត្ថុ​នៅ​ទី​មាន​ពន្លឺ​តិច ពន្លឺ​ពេល​ព្រឹក​ថ្ងៃ​ទើប​រះ និង​ពន្លឺ​ពេល​ល្ងាច ថ្ងៃ​ជិត​លិច ដែល​ពន្លឺ​ទាំង​នេះ​មាន​លក្ខណៈ​ស្រទន់ ធ្វើ​ឲ្យ​សាច់​មនុស្ស ឬ​ស្លឹក​ឈើ​ចាំង​ភ្លឺ​ថ្លា​។ អ្នក​ក៏​អាច​បង្កើត​ពន្លឺ​ដោយ​អំពូល​ពិល ទាន ឬ​ចង្កៀង​ផង​ដែរ​។


. សម្រេច​ចិត្ត​ប្រើ Composition ណា​មួយ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ទាក់​ទាញ
Composition ជា​កត្តា​សំខាន់​ក្នុង​ការ​ផលិត​រូបភាព​។ វា​ពឹង​ផ្អែក​ទៅ​លើ​ស្ថាន​ភាព​អំណោយផល​នៃ​ទី​តាំង​របស់​អ្នក និង​ការ​ច្នៃ​ប្រឌិត​របស់​អ្នក​ផង​ដែរ ដែល​ថា តើ​អ្នក​ត្រូវ​ប្រើ​ទ្រឹស្ដី Composition មួយ​ណា​ក្នុង​ការ​ថត​រូប​។ Composition ដែល​ពេញ​និយម​ប្រើ និង​ស័ក្ដិសម​ជាង​គេ​សម្រាប់​ថត​រូប​តាម​ទូរស័ព្ទ​គឺ Rule of third និង Leading line


. ប្រើ Portrait Mode ដើម្បី​ជួយ​ឲ្យ Blur Background
បើ​អ្នក​ប្រើ iPhone កាមេរ៉ា​របស់​វា​មាន Portrait Mode ។ ប៉ុន្តែ​កាមេរ៉ា​ទូរស័ព្ទ​ផ្សេង​ទៀត​ប្រហែល​ជា​អត់​មាន​ទេ​។ ទោះ​បី​ជា​អត់​មាន​ក៏​ដោយ អ្នក​នៅ​តែ​អាច​ថត​បាន​ជា​ធម្មតា ដោយ​ប្រើ​វិធិ​សាស្ត្រ​ដូច​បាន​រៀប​រាប់​ខាង​លើ​។

. Focus នៅ​ត្រង់​ភ្នែក ដែល​ជា​ចំណុច​សំខាន់​បំផុត
មិន​ថា​ថត​រូប​តាម​ទូរស័ព្ទ ឬ​កាមេរ៉ា​ទេ ចំណុច​សំខាន់​នៃ​ការ Focus គឺ​ត្រង់​ភ្នែក (មនុស្ស) ចំណែក​វត្ថុ ឬ​រុក្ខជាតិ​ក៏​មាន​ចំណុច​សំខាន់​របស់​វា​ដែរ ឲ្យ​តែ​អ្នក​ព្យាយាម​ស្វែង​រក​។ ភ្នែក​មនុស្ស​គឺ​ជា​ចំណុច ដែល​បង្ហាញ​ពី​ថាមពល​ខ្លាំង​ជាង​គេ ព្រោះ​វា​បាន​បង្ហាញ​មនោសញ្ចេតនារម្មណ៍​តាម​ក្រសែ​ភ្នែក​ទៅ​កាន់​អ្នក​មើល​។ ដូច្នេះ​អ្នក​កុំ​រារែក ស្រពេចស្រពិល​ថា តើ​ត្រូវ​ចុច Focus ត្រង់​ណា​។ ចំណុច​ដំបូង​បង្អស់​គឺ ភ្នែក​ហ្នឹងឯង បន្ទាប់​មក​ចាំ​គិត​ទៀត​ថា តើ​កន្លែង​ណា​ដែល​អ្នក​ចង់​ផ្ដោត​សំខាន់​។

. ព្យាយាម​ថត​ឲ្យ​ច្រើន​ប្លង់​ផ្សេងៗ​គ្នា មើល​ទៅ​ខុសៗ​គ្នា
បើ​អ្នក​ឈរ​មួយ​កន្លែង​ដើម្បី​ថត រូប​របស់​អ្នក​មិន​មាន​អ្វី​ប្លែក​ទេ ទោះ​ថត​១០-២០ រូប​ក៏​ដោយ មើល​ទៅ​ដដែលៗ​។ ប៉ុន្តែ​បើ​អ្នក​ផ្លាស់​ឥរិយាបថ​តែ​បន្តិច អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​ថ្មី​ប្លែក​ជាង​មុន​។ អ្នក​ឈរ​ថត បន្ទាប់​មក អង្គុយ​ចុះ បន្ទាប់​មក​ឱន​ទាប​នឹង​ដី ឬ​ចូល​កៀក​កម្ម​វត្ថុ​ជាង​មុន ថយ​ឲ្យ​ឆ្ងាយ​ជា​មុន ថត​ពី​ខាង​លើ​ចុះ​មក​ក្រោម​។ តាម​រយៈ​ឥរិយាបថ​ទាំង​អស់​នេះ អ្នក​នឹង​ទទួល​បាន​រូប​ខុស​គ្នា​ទាំង​អស់ ហើយ​រូប​នីមួយៗ​មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​គ្នា​។ កុំ​ភ្លេច​ដូរ​ទី​តាំង និង​ឥរិយាបថ​កម្មវត្ថុ​ផង​ណា​!

. ប្រើ​របស់​ជំនួយ (Props) ជួយ​ឲ្យ​រូប​អ្នក​កាន់​តែ​មាន​ភាព​ទាក់ទាញ
ពេល​ខ្លះ​មនុស្ស ដែល​ជា​កម្មវត្ថុ​របស់​អ្នក​ពិបាក​នឹង​បញ្ចេញ​កាយវិការ​ឲ្យ​ស័ក្ដិសម​តាម​លក្ខណៈ​ធម្មជាតិ​ណាស់ ព្រោះ​ពួក​គេ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​សម ឬ​មួយ​ពេល​ខ្លះ​កម្មវត្ថុ​របស់​អ្នក​អៀន​ដែរ​។ ត្រង់​នេះ​អ្នក​អាច​ប្រើ សម្ភារៈ​ជំនួយ​ឲ្យ​ពួក​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​សំដែង​បាន​យ៉ាង​ល្អ តាម​អំណោយផល​របស់​ពួក​គាត់ និង​សម្ភារៈ​ទាំង​នោះ​។

. បង្ហាញ​ពី​អារម្មណ៍​ខាង​ក្នុង​នៃ​កម្មវត្ថុ​របស់​អ្នក​ឲ្យ​លេច​ធ្លោ​ឡើង ដើម្បី​ឲ្យ​មើល​ឃើញ​ពី​ថាមពល​នៃ​រូប
វា​ពាក់ព័ន្ធ​នឹង​ភាព​ជា​ឯកជន​របស់​តួអង្គ​អ្នក​។ តើ​ពួក​គេ​ចូល​ចិត្ត​អ្វី មាន​អារម្មណ៍​បែប​ណា ហើយ​ឲ្យ​ពួក​គេ​បញ្ចេញ​មក​ក្រៅ​តាម​ធម្មជាតិ​។ រូបភាព​បែប​នេះ គឺ​ប្រកប​ដោយ​ថាមពល ដែល​ទាក់ទាញ​បំផុត​។

១០. Edit រូប​ដោយ​ប្រុង​ប្រយ័ត្ន
ប្រាកដ​ណាស់ ថត​រូប​ហើយ​ចៀស​មិន​ផុត​ទេ​គឺ​ត្រូវ​ការ​កែច្នៃ​បន្ថែម​ក្នុង App ដើម្បី​បង្កើន​សម្រស់​។ តែ​កុំ Edit ជ្រុល​ពេក​ក្រែង​ខូច​រូប​។ ចំណុច​ដែល​ត្រូវ​ធ្វើ​មុន​គេ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​សាច់​របស់​តួ​អង្គ (កម្មវត្ថុ) មើល​ទៅ​ស្រទន់ អ្នក​ត្រូវ​មើល​ទៅ​លើ Exposure និង Temperature ។ ចង់​ឲ្យ​រ៉ូមេនទិក​បន្តិច អ្នក​គួរ​មើល​ទៅ​លើ Contrast ។ មាន App ច្រើន​ទៀត​ដែល​ជួយ​ឲ្យ​អ្នក​អាច​កែ​រូប​បាន​ស្អាត​តាម​រយៈ​ទូរស័ព្ទ​ដូច​ជា Snapseed, VSCO, and Mextures ។ អ្នក​អាច​ចាប់​ផ្ដើម​អនុវត្ត​បាន​!
មិន​ថា​អ្នក​ប្រើ​ឧបករណ៍​ណា​ដើម្បី​ថត​រូប​នោះ​ទេ អ្នក​នៅ​តែ​អាច​ទទួល​បាន​រូបភាព​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ​បាន​ដែរ ឲ្យ​តែ​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត និង​មាន​ការ​តម្រែតម្រង់​ពី​ទ្រឹស្ដី​របស់​អ្នក​ជំនាញ​។ ជា​មួយ cambography.com អ្នក​អាច​បង្កើន​សមត្ថភាព​ថត​រូប​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។