ឈរលើអំណះអំណាងនៃ ក្រុមអ្នកជំនាញថតរូប JPEG គឺជាទ្រង់ទ្រាយឯកសាររូបភាពដ៏មានប្រជាប្រិយភាព។ វាត្រូវបានប្រើជាទូទៅ ដោយម៉ាស៊ីនថតរូបឌីជីថល ដើម្បីរក្សាទុករូបថត ព្រោះវាអាចផ្តុកពណ៌បាន 224 ឬ 16777.216។ ហើយ JPEG អាចប្រើប្រាស់បានក្នុងការងារផ្សេងៗ ដូចជាបោះពុម្ព ឬដាក់លើអ៊ីនធើណេតជាដើម។
16 លានពណ៌ ដែលអាចធ្វើបាននៅក្នុងរូបភាព JPEG ត្រូវបានផលិតឡើង ដោយប្រើពណ៌នីមួយៗ ក្នុងទំហំ 8bit គឺក្រហម បៃតង និងខៀវ (RGB)។ ពណ៌នីមួយៗមានតម្លៃ 256 ដែលរួមបញ្ចូលគ្នា អនុញ្ញាតឱ្យមាន 256 ក្រហម x 256បៃតង x 256ខៀវ ស្មើនឹង 16,777,216 ពណ៌។ តម្លៃ 3 នៃ 0 ផលិតបានពណ៌ខ្មៅសុទ្ធ ខណៈដែលតម្លៃ 3 នៃ 255 បង្កើតពណ៌សសុទ្ធ។ បានន័យថា គ្មានពណ៌ទាង៣បូកបញ្ជូលគ្នា គឺស្មើនឹងពណ៌ខ្មៅ ពណ៌ខ្មៅគេចាត់ទុកថា គ្មានពណ៌។ ចំណែកព៌ទាំងបីបូកចូលគ្នាស្មើៗគ្នាបង្កើតបានជា ពណ៌សសុទ្ធ។