បើជ្រុលជាថតទៅហើយ
គួរតែថតឲ្យស្អាតល្អ
និងប្រកបដោយអត្ថន័យ!
ជូនកាល
ពេលខ្លះអ្នកគ្រាន់តែចង់ថតឲ្យតែជាប់រូបនៅក្នុងទូរស័ព្ទប៉ុណ្ណោះ
ព្រោះអ្នកគិតថា
អ្នកមិនមែនជាអ្នកជំនាញ
ឲ្យក្នុងដៃរបស់អ្នកគ្រាន់តែជាទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះ។
ទោះបីវាជាទូរស័ព្ទ
មិនមែនជា Professional Camera ក៏ដោយ
តែវាថតបាន
អ្នកគួរតែយកចិត្តទុកដាក់ផលិតរូបឲ្យអស់លទ្ធភាព។
ខាងក្រោមនេះជាគន្លឹះទាំអ១២ចំនុច
ដែលជួយឲ្យអ្នកថតតាមទូរស័ព្ទ
ថតបានស្អាត
និងមានអត្ថន័យដូចជាអ្នកជំនាញថតរូប។
ជំហានដំបូងនៃការកាន់ទូរស័ព្ទសម្រាប់ថតរូប
១.
ជូត Lens
ឲ្យស្អាត
មិនដឹងថាមួយថ្ងៃៗទូរស័ព្ទរបស់អ្នកនៅក្នុងហោប៉ៅប៉ុន្មានម៉ោងទេ
ហើយប្រឡាក់ធូលីដី ក្រយៅដៃ
ឡើងស្រអាប់។ ធូលីដី
និងស្នាមប្រឡាក់ទាំងនោះវាបាំងពន្លឺមិនឲ្យចូលក្នុង
Lens គ្រប់គ្រាន់
និងធ្វើឲ្យរូបស្រអាប់
មិនច្បាស់ល្អ។
មុននឹងថត
អ្នកត្រូវសម្អាតវាឲ្យថ្លាស្អាតសិន
ដោយប្រើក្រដាស ឬក្រណាត់
ស្ងួត ទន់ៗ កុំប្រើក្រណាត់សើម
ជាពិសេសក្រដាសសើម
ព្រោះវាអាចធ្វើឲ្យកាន់តែស្រអាប់។
២.
កំណត់កន្លែងដែលត្រូវ
Focus
រូបភាពនៅក្នុងកាមេរ៉ាស្ដើងណាស់
ព្រោះ Lens ខ្លី
ដូច្នេះហើយមើលមិនសូវដឹងចំណុចណា
ច្បាស់ ឬព្រាលនោះទេ
លុះត្រាតែថតកម្មវត្ថុដែលនៅជិត
ហើយ Background នៅឆ្ងាយ។
យ៉ាងណាក៏ដោយ អ្នកត្រូវតែ
Focus កុំខាន
ដើម្បីឲ្យច្បាស់ថា
កម្មវត្ថុដែលអ្នកចង់ថត
គឺច្បាស់ជាងអ្វីដែលនៅជុំវិញនោះ។
ជារឿងសាមញ្ញណាស់
អ្នកគ្រាន់តែចុចលើ
Screen ឲ្យចំកម្មបទដែលអ្នកចង់ថតនោះជាការស្រេច។
៣.
តម្រូវពន្លឺ
នៅពេលដែលអ្នកចុច
Focus កាមេរ៉ានឹងបង្ហាញកន្លែងមួយឲ្យអ្នកកំណត់
Exposure នៅជាប់ចំណុចសម្គាល់
Focus ។
អ្នកអាចសង្កត់ទាញវាចុះឡើងឲ្យរូបភ្លឺ
ឬងងឹតតាមតម្រូវការ។
អ្នកមិនគួរឲ្យកាមេរ៉ាជាអ្នកកំណត់ខ្លួនឯងដោយស្វ័យប្រវត្តទេ
ព្រោះថាជួនកាល
ប្រសិនបើកម្មវត្ថុនៅទីងងឹត
ហើយមជ្ឈដ្ឋានជុំវិញនោះភ្លឺ
កម្មវត្ថុនឹងមើលមិនឃើញ
ឬប្រសិនយើងចង់ឲ្យកម្មវត្ថុភ្លឺ
មជ្ឈដ្ឋាននៅជុំវិញនោះ
នឹងឆេះ។
៤.
កុំប្រើ Zoom
បើចៀសវាងបាន
អ្នកកុំ Zoom ដាច់ខាត
ព្រោះវានឹងធ្វើឲ្យរូបភាពមិនច្បាស់ល្អឡើយ។
Lens កាមេរ៉ាក្នុងទូរស័ព្ទតូចណាស់
ហើយខ្លីទៀតផង នៅពេលអ្នក
Zoom in វាគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សា
Pixel រូបភាពទេ។
បើអ្នកជា Smartphone Photographer
អ្នកត្រូវឧស្សាហ៍បន្តិច
នៅពេលថត កម្មវត្ថុនៅឆ្ងាយ
អ្នកគួរដើរចូលទៅជិត
និងផ្លាស់ទីឲ្យបានញឹកញាប់តាម
អ្វីដែលអ្នកចង់បាន។
បន្ទាប់ពីថតរួច
អ្នកគួរយកវាមក Crop
ល្អជាង
ព្រោះវាងាយស្រួលគ្រប់គ្រងទំហំរូបភាព។
៥.
រក្សាលំនឹងឲ្យបានល្អ
ជាញឹកញាប់អ្នកថតរូបតាមទូរស័ព្ទភាគច្រើនមិនដែលយកចិត្តទុកដាក់ទេ
ណាមួយអាងថាប្រញាប់ផង
ដោយគ្រាន់តែចុចថតហើយភ្លាមទម្លាក់ដៃចុះភ្លែត
ដោយមិនពិនិត្យរូបមើលសិនឡើយ។
នេះជាកំហុសមួយ!
ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពខ្វះពន្លឺប្រាកដណាស់
រូបអ្នកនឹង Motion Blur មិនច្បាស់។
មុននឹងថត
អ្នកត្រូវទប់ខ្លួនឲ្យនឹង
កាន់ឲ្យនឹង (ប្រើដៃទាំងសងខាងកាន់)
សឹមចុចថត
រួចទុកប្រហែលកន្លះវិនាទីសឹមដាក់ដៃចុះ
ដើម្បីប្រាកដថារូបអ្នកច្បាស់ល្អ។
អ្នកគួរចៀសវាងការថតកម្មវត្ថុដែលមានចលនាលឿនៗដែរ
ព្រោះ Shutter speed កាមេរ៉ាទូរស័ព្ទយឺត
ចាប់សកម្មភាពមិនទាន់ទេ។
ជំហានបន្ទាប់នៃការកាន់ទូរស័ព្ទសម្រាប់ថតរូប
ការថតរូបតាមទូរស័ព្ទ
គឺពឹងទាំងស្រុងលើបច្ចេកទេស
ដើម្បីទាញភ្នែកអ្នកមើល។
ដើម្បីឲ្យរូបមានអត្ថន័យ
និងភាពទាក់ទាញ
ចាំបាច់ត្រូវប្រើទ្រឹស្ដី
Composition ។
ចំណុចនេះគេចង់និយាយពីរបៀបថតរបស់អ្នក
គេមិននិយាយអ្វីដែលអ្នកថតនោះទេ។
៦.
ប្រើ Rule
of third
ទ្រឹស្ដីនេះពេញនិយមបំផុតសម្រាប់អ្នកថតរូប។
អ្នកត្រូវដាក់កម្មវត្ថុនៅត្រង់ផ្នែកទី៣នៃសន្លឹករូបថត
ចៀសវាងការដាក់ចំកណ្ដាល
ហើយទុកចន្លោះខាងមុខកម្មវត្ថុឲ្យទូលាយជាងខាងក្រោយ។
មើលលម្អិតពី Rule of Third ។
វាមិនប្រាកដថា
ត្រូវតែប្រកាន់យក Rule
of Third ទេ។
ជួនកាលប្លង់ចំកណ្ដាលក៏មើលទៅមានភាពទាក់ទាញដែរ
ឲ្យតែវាមានន័យពេញលេញ
ហើយអ្នកមើលឃើញថាស្អាតខ្លួនឯង។
៧.
ប្រើ Leading
Line
LeadingLine ជាទ្រឹស្ដីមួយដ៏ពេញនិយមដែរ។
វាជួយឲ្យភ្នែកអ្នកមើលឃើញពីជម្រៅរូបភាព
និងមានអារម្មណ៍ប្លែក។
Leading Line គឺជាអ្វីម្យ៉ាងដែលមានលក្ខណៈដូចជាបន្ទាត់
នាំភ្នែកអ្នកមើលពីជ្រុងរូបភាពម្ខាង
ទៅកាន់កម្មវត្ថុ។
៨.
ថតពីទីតាំងផ្សេងគ្នា
ដើម្បីបានរូបភាពប្លែកពីគ្នា
អ្នកត្រូវដឹងពី
Camera Angle ដើម្បីថតរូបភាពបានប្លែកៗ។
Lower Angle មានន័យថាកាមេរ៉ាស្ថិតនៅទីទាប
ឬទាបជាងកម្មវត្ថុ។
Higher Angle គឺទីតាំងកាមេរ៉ានៅខ្ពស់
ឬខ្ពស់ជាងកម្មវត្ថុ។
តើអ្នកគួរថត Angle មួយណា
គឺអាស្រ័យលើអ្នកចង់បានរូបបែបណា។
៩.
ពិនិត្យមើល
Background
ទូរស័ព្ទមិនដូចកាមេរ៉ា
DSLR ដែលវាមានកម្រិត
Aperture ឲ្យអ្នកកំណត់បាននោះទេ។
ដូច្នេះ Background និង
កម្មវត្ថុ ច្បាស់ប្រហែលគ្នា
ជាពិសេសពេលនៅកៀកគ្នា។
មុននឹងថត
អ្នកត្រូវមើលឲ្យបានសព្វគ្រប់ដែរថា
Background អាចរំខានដល់រូបដែរឬទេ?
ឬវាក៏បានជួយបំពេញអត្ថន័យឲ្យរូបអ្នកដែរ។
មានវិធីល្អបីយ៉ាងដែលជួយសម្រួលអ្នកបាន
ប្រសិនបើអ្នកថតរូបដែលមាន
Background ពណ៌ចម្រុះច្រើន
ធ្វើឲ្យបាត់ការចាប់អារម្មណ៍ពីកម្មវត្ថុ។
ទីមួយគឺ ធ្វើរូបឲ្យទៅជា
ស-ខ្មៅ ទីពីរ
ប្រើមេឃជា Background នៃកម្មវត្ថុ
និងទីបីដាក់កម្មវត្ថុឲ្យឆ្ងាយពី
Background ។
វិធីបីនេះអាចជួយឲ្យកម្មវត្ថុក្នុងរូបរបស់អ្នកលេចធ្លោឡើងជាទីចាប់អារម្មណ៍ជាងអ្វីៗដែលមាននៅក្នុងរូបទាំងមូល។
១០.
ថតឲ្យច្រើនប្លង់
បើអ្នកបានប្រទះនឹងទិដ្ឋភាពស្រស់ស្អាតអ្នកគួរតែថតទុក
ហើយមិនគួរថតតែមួយសន្លឹកនោះទេ
គឺថតឲ្យច្រើនសន្លឹក
ដូចគ្នាខ្លះ ខុសគ្នាខ្លះ។
អ្នកមិនគួរនៅស្ងៀមទេ
បើចង់បានរូបស្អាតៗ
និងប្លែក អ្នកត្រូវសម្លឹង
សង្កេត នៅមជ្ឈដ្ឋានជុំវិញខ្លួន
ឃើញអ្វីដែលទំនង
អ្នកត្រូវសាកថតមើល
ពីជ្រុងផ្សេងៗគ្នា។
ការថតរូបឲ្យបានច្រើន
វាជួយឲ្យអ្នកមានជម្រើសច្រើន។
កាលអ្នកនៅអំឡុងពេលថត
ច្បាស់ណាស់អ្នកមិនទាន់ប្រាកដថា
រូបណាគួរយកមិនគួរយកទេ
ព្រោះអ្នកមិនបានពិនិត្យផ្ទៀងផ្ទាត់វាឲ្យអស់ចិត្ត។
ប៉ុន្តែ ពេលអ្នកយកវាមកដេកមើលម្ដងមួយៗ
អ្នកនឹងមើលឃើញពីកំហុស
ឆ្គង និងភាពឥតខ្ចោះរបស់រូបនីមួយៗ
ហើយអ្នកអាចសម្រេចចិត្តថា
មួយណាគួរយក ឬមិនគួរយក។
១១.
ប្រើ Panorama
Mode
លក្ខណៈពិសេសរបស់កាមេរ៉ា
Smartphone គឺ Panorama Mode
ហ្នឹងឯង។
វាអាចឲ្យអ្នកថតរូប
Landscape បានយ៉ាងស្រស់ស្អាត។
ពេលខ្លះអ្នកចង់ថតទេសភាពទូលាយ
តែ Frame រូបភាពមិនសមស្រប
អ្នកគ្រាន់តែអូសនៅលើ
Screen ពីឆ្វេងមកស្ដាំ
ពេលបើកកាមេរ៉ា រួចចុចលើ
Panorama ។ បន្ទាប់មកចុចថតដោយ
Pan តាមសញ្ញាព្រួញដែលវាបង្ហាញ
ពីឆ្វេងទៅស្ដាំយឺតៗ។
អ្នកនឹងទទួលបាន រូបភាពវែងមួយ
ដែលមានទេសភាពធំទូលាយជាងរូបភាពធម្មតា។
១២.
កុំ Edit
ជ្រុលពេក
ប្រាកដហើយថា
ការថតរូបដោយទូរស័ព្ទដៃ
វាមិនហ្មត់ហ្មងដូចកាមេរ៉ាជំនាញនោះទេ
រូបភាពក៏ស្ដើង។ ប្រសិនអ្នក
Edit វាជ្រុលទៀត
វាអាចឲ្យរូបភាពបាត់គុណភាព
បែកគ្រាប់ Pixel មិនច្បាស់ជាដើម។
ការដំឡើង
Clarity ឬ Brightness
អាចធ្វើឲ្យរូបភាពធ្លាក់គុណភាព។
អ្នកប្រើការ Edit
គ្រាន់តែជួយបន្តិចបន្តួចតែប៉ុណ្ណោះបានហើយ
ដូចជា Contrast និង
Saturation ជាដើម
ដើម្បីជួយបន្ថែមសម្រស់ឲ្យរូបភាព។
សំខាន់គឺពេលថត
អ្នកត្រូវព្យាយាមថតឲ្យបានស្អាតបំផុត។
ខ្ញុំសង្ឃឹមថាចំណុចទាំង
១២
នេះនឹងជួយឲ្យដល់ការថតរូបដោយទូរស័ព្ទដៃរបស់អ្នកអានបានយ៉ាងមានប្រសិទ្ធភាព។
សូមចាប់ផ្ដើមអនុវត្តទាំងអស់គ្នា!