ជាបទពិសោធន៍កាលរៀនថតរូបដំបូង
ប្រឈមខ្លាំងជាងគេគឺ
អត់យល់ពីការប្រើប្រាស់ពន្លឺ
តុល្យភាពពណ៌
និងដាក់កម្មវត្ថុឲ្យបានត្រឹមត្រូវ។
ចំណុចទាំងបីនេះគឺជាជំហានដំបូងផុតដែលអ្នកថតរូបត្រូវចេះឲ្យស្ទាត់
ដើម្បីឈានទៅរកមួយកម្រិតទៀត
គឺ Composition។
កាលណាគេរៀនថតរូបគេរៀនពីការប្រើប្រាស់ពន្លឺ ព្រោះការថតរូបគឺ ការប្រើពន្លឺដើម្បីគូររូបភាព។ ដើម្បីផលិតរូបភាពចេញមកបានកាមេរ៉ាមានឧបករណ៍សំខាន់ ដែលត្រូវស្គាល់ឲ្យច្បាស់។
នៅក្នុងកាមេរ៉ា តែងមានកន្លែងឲ្យយើងជ្រើសរើសពណ៌រូបភាពឲ្យស្របទៅតាមស្ថានភាព ដូចជាថតក្រោមកម្ដៅថ្ងៃ អាកាសធាតុមានពពកច្រើន ថតខាងក្នុងបន្ទប់ជាដើម។ ចង់លម្អិតសូមចូលទៅមើលពីរបៀប White Balance ។
នៅលើរូបភាពដែលអ្នកថតមួយសន្លឹក គេគូរបន្ទាត់៤ រត់កាត់ទទឹងគ្នា បង្កើតបានជា៩ចន្លោះ ឬ១៦មុំកែង។ ដូច្នេះអ្នកអាចរាប់ពីលើចុះក្រោមត្រឹមបន្ទាត់ទី២ ឬមុំទី៣ រាប់ពីក្រោមឡើងលើត្រឹមបន្ទាត់ទី២ ឬមុំទី៣ រាប់ពីឆ្វេងទៅស្ដាំ និងពីស្ដាំមកឆ្វេងដូចគ្នា។ អ្នកគួរដាក់កម្មវត្ថុនៅត្រង់មុំកែងទី៣ តាមលំដាប់ដែលអ្នកបានរាប់ខាងលើ។ នេះហើយទើបគេហៅទ្រឹស្ដីនេះថា ទ្រឹស្ដីបទ Rule of Third ។ លម្អិតពីទ្រឹស្ដី Rule of third
១.
មុំទាំង៣នៃពន្លឺ (Exposure Triangle )
កាលណាគេរៀនថតរូបគេរៀនពីការប្រើប្រាស់ពន្លឺ ព្រោះការថតរូបគឺ ការប្រើពន្លឺដើម្បីគូររូបភាព។ ដើម្បីផលិតរូបភាពចេញមកបានកាមេរ៉ាមានឧបករណ៍សំខាន់ ដែលត្រូវស្គាល់ឲ្យច្បាស់។
Aperture (f/x): f/x មានទំហំតូច
(f/1.5) ពន្លឺចូលច្រើន
ចំណុចច្បាស់កាន់តែតូច។
ផ្ទុយមកវិញ f/x
មានលេខធំ
(f/11)
ពន្លឺចូលតិចចំណុចច្បាស់កាន់តែធំ។
Shutter Speed (1/x):
ជាបន្ទះនៅពីមុខកាមេរ៉ា Sensor សម្រាប់ចាប់យករូបភាព។
បើកាលណា Shutter speed លឿនវាមានសមត្ថភាពចាប់មកនូវរូប
ដែលមានសក្មភាពបានយ៉ាងច្បាស់ដោយមិនព្រាលដាសជាប់គ្នា
ដែលគេហៅថា Motion
blur ។
បើសិនជាអ្នកកំណត់ចង់បាន Shutter
speed លឿន
អ្នកត្រូវដំឡើងលេខឲ្យខ្ពស់ (ex.
1/250,
1/1600…)
មួយវិញទៀតបើអ្នកកំណត់ចង់ Shutter ឲ្យយឺតគឺត្រូវទម្លាក់មកលេខតូច (1/25,
1/30…) ។
ISO: ប្រសិនបើ
ISO ទាបរូបភាពមានសភាពងងឹត
តែបើលេខខ្ពស់រូបភាពនឹងភ្លឺ
ប៉ុន្តែវាបែកគ្រាប់ពណ៌
មិនច្បាស់។ បានន័យថា
កាលណាអ្នកដំឡើង ISO ឲ្យខ្ពស់ Sensorនៃកាមេរ៉ាមិនសូវធ្វើការហ្មត់ចត់ក្នុងការគូររូបនោះទេ
ដោយវាបន្ថយគ្រាប់រូបភាពឲ្យនៅតិច
ដើម្បីទទួលពន្លឺបានសព្វ
ពេលនោះរូបរបស់អ្នកនឹងភ្លឺ
តែបែកគ្រាប់មិនសូវហាប់ណែននោះទេ។
តែបើអ្នកទម្លាក់លេខមកទាប
រូបភាពរបស់អ្នកនឹងងងឹតជាង
ដោយសារ Sensor នៃកាមេរ៉ា
ដាក់បន្ថែមនូវគ្រាប់រូបភាពដែលមើលទៅហាក់ដូចជាហាប់ណែនជាង
ហើយគ្រាប់រូបភាពទាំងនោះចាប់យកពន្លឺចែកគ្នាទៅតាមចំនួនដែលshutter
speed ផ្ដល់ឲ្យ។ លម្អិតពី Exposure Triangle
២.
តុល្យភាពនៃពណ៌
(WB)
នៅក្នុងកាមេរ៉ា តែងមានកន្លែងឲ្យយើងជ្រើសរើសពណ៌រូបភាពឲ្យស្របទៅតាមស្ថានភាព ដូចជាថតក្រោមកម្ដៅថ្ងៃ អាកាសធាតុមានពពកច្រើន ថតខាងក្នុងបន្ទប់ជាដើម។ ចង់លម្អិតសូមចូលទៅមើលពីរបៀប White Balance ។
៣.
ទ្រឹស្ដី Rule of third