អ្នកប្រើប្រាស់កាមេរ៉ា
DSLR
មួយចំនួនធំ
ច្រើនរអ៊ូថាម៉ាស៊ីនរបស់ខ្លួនមិនសូវកាន់ថ្ម
ថតមិនបានយូរ
ឬទុកចោលក៏ស្រកថ្មដែរ។
បញ្ហាទាំងនេះកើតឡើងដោយសារអ្នកថតផ្ទាល់។
ខាងក្រោមនេះជាមូលហេតុទាំង៧យ៉ាងដែលអ្នកថតតែមិនបានគិតដល់ថាវាស៊ីថ្ម៖
១.
ទម្លាប់ប្រើ
អេក្រង់ LCD
អ្នកថតរូបខ្លះទម្លាប់ប្រើប្រាស់តែអេក្រង់
LCD
ជាជាងការថតតាមរយៈ
Viewfinder។
ជាធម្មតាទេ ការប្រើអេក្រង់
LCD
ត្រូវទាមទារថាមពលច្រើន
ដោយសារការកម្រិតនៃការជះពន្លឺចេញមក។
អ្នកថតរូប
តោងយល់ថា LCD
គឺជាបន្ទះអេឡិចត្រូនិកប្រើអំពូលភ្លើងទាញយកទិន្នន័យពីកាមេរ៉ាមកបង្ហាញជារូបភាព។
ដូច្នេះវាត្រូវការប្រើថាមពលអគ្គិសនីច្រើន។
ចំណែក Viewfinder
គឺចន្លោះតូចមួយសម្រាប់ឲ្យអ្នកថតរូបមើលឃើញរូបភាព
ដែលឆ្លុះចេញពីបន្ទះកញ្ចក់នៅក្នុងកាមេរ៉ា
ដោយមិនបានប្រើថាមពលអគ្គិសនីនោះទេ។
២.
Zoom ញឹកញាប់
កុំភ្លេចថា
Lens
ក៏ត្រូវការថាមពលអគ្គិសនីដែរ។
រាល់ការ Zoom
ឬ
Focus
មិនថាដោយដៃអ្នកថត
ឬ Automatic
ក៏ដោយ
Lens
បានទាញថាមពលពីថ្មកាមេរ៉ាមកធ្វើការទាំងអស់។
កាលណាអ្នកថតធ្វើការច្រើនលើ
Lens
មានដូចជា
Zoom
ជាដើមនេះ
ថ្មកាមេរ៉ាឆាប់អស់ណាស់។
យកល្អអ្នកថតគួរប្ដូរទីតាំងដោយថ្មើរជើងតាមលទ្ធភាព។
ការធ្វើបែបនេះ ក្រៅពីជួយសំចៃថ្ម
ក៏ជួយឲ្យជំនាញរបស់អ្នកថតរីកចម្រើន
និងទទួលបានប្លង់ប្លែកៗច្រើនដែរ។
៣.
ដំណើរការ
Flashស្វ័យប្រវត្តិ
(Automatic):
បើថតនៅពេលរាត្រី
ការបើក Flash
តាមកាលៈទេសៈខ្លះក៏អាចថាអំណោយផលជាងប្រើ
ISO
ផ្ទុយទៅវិញនៅពេលថ្ងៃ
បើអ្នកភ្លេចបិទដំណើរការនៃ
Flash
ក្រៅពីថតធ្វើឲ្យខូចគុណភាពរូប
មួយទៀតក៏អាចធ្វើឲ្យថាមពលថ្មអស់លឿនដែរ។
៤.
ដំណើរការមុខងារដែលមិនចាំបាច់ប្រើ
មុខងារខ្លះដូចជា
Image
Stabilization ប្រសិនអ្នកមាន
Tripod
នោះមិនគួរបើកឲ្យដំណើរការឡើយ
ហើយសំឡេង Beep
ក៏ដូចគ្នា
នៅពេលថតឬដំណើរការចុចលើអេក្រង់
ចាំបាច់ត្រូវបិទ
ក៏ដូចជាមុខងារ Wi-Fi
អ្នកគួរទម្លាប់បើកតែពេលត្រូវការប្រើប្រាស់បានហើយ។
៥.ទុកកាមេរ៉ាចោលក្នុង
Record
Mode:
ត្រឹមការថតរូបសន្លឹកធម្មតាមិនជាស៊ីថ្មខ្លាំងនោះទេ
លើកលែងតែការថតវីដេអូ
ហើយអ្វីដែលកាន់តែបង្កបញ្ហា
គឺអ្នករមែងច្រឡំទុកកាមេរ៉ាចោលក្នុងសភាព
Record
Mode ដោយមិនដឹងខ្លួន។
នៅពេលឈប់ថតវីដេអូ
អ្នកគួរកាច់គន្លឹះមកកាន់
Photo
វិញដើម្បីឲ្យកាមេរ៉ា
Auto-Sleep
ជួយសំចៃថាមពលថ្ម។
៦.អ្នកភ្លេចដំណើរការ
Power
Saving Mode:
ការបើកដំណើរការ
Power
Saving Mode
ជារឿងដែលម្ចាស់កាមេរ៉ាគ្រប់រូបត្រូវអនុវត្តជាចាំបាច់
ព្រោះមុខងារនេះអាចជួយបិទកាមេរ៉ាដោយខ្លួនឯង
អំឡុងពេលអ្នកទុកចោលមិនថត
ក៏ដូចជាផ្អាកចោលមុខងារមិនប្រើប្រាស់មួយចំនួនផ្សេងទៀត។
៧.ការថតរូបក្នុងទម្រង់ឯកសារ
RAW:
មិនខុសពីអ្នកជំនាញបានលើកឡើងទេថារូបភាពទម្រង់
RAW
Fileអាចផ្ដល់នូវសាច់រូបល្អ
មិនងាយបែក។ ការជ្រើសរើសយក
File
RAW វានាំឲ្យ
Software
កាមេរ៉ាធ្វើការខ្លាំង
និងស៊ីថ្ម។
ផ្អែកតាមកាលៈទេសៈ
ឧបមាថាអ្នកធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ
ម្ល៉ោះគួរប្ដូរមកប្រើត្រឹម
JPEG
អីបានហើយ។
x