ក្នុងអត្ថបទនេះខ្ញុំចង់ចែករំលែនូវគន្លឹះខ្លះដែលជាបទពិសោធធ្លាប់ឆ្លងកាត់
និងដកស្រងពីគេហទំព័រមួយចំនួន អំពីការថតទឹកធ្លាក់ឲ្យមើលទៅមានភាពស្រស់ស្អាតត្រជាក់ភ្នែក។
អ្នកប្រហែលជាត្រូវការរបស់របរមួយចំនួនដើម្បីជំនួយ
ដូចជា Tripod និង Filter ជាដើម។
![]() |
| រូបភាព៖ www.ephotozine.com |
មានចំនុច៦យ៉ាងដែលអ្នកថតគួយល់ដឹង
អំពីការថតទឹកធ្លាក់ ឬទឹកហូរ៖
១. គោលដៅរបស់អ្នក-Slow Shutter Speed
គោលដៅរបស់អ្នកគឺសកម្មភាពទឹកដែលមានចលនា (ទឹកធ្លាក់
ទឹកហូរ ទឹករលក)។ ដើម្បីឲ្យទឹកមើលទៅរលោងហ្មត់សាច់ជាប់គ្នា អ្នកត្រូវប្រើ Shutter speed ដែលយឺតមែនទែន ប្រហែល 4-5 វិនាទី ឬយូរជាងនេះ។ កាលណា Shutter
speed យឺត វាជួយឲ្យខ្សែទឹកដែលហូរ
ក្លាយទៅជាស្រមោលដាសជាប់គ្នាមិនដាច់។ បើ Shutter speed លឿនវិញ
គឺបង្កករូបទឹកឲ្យមើលឃើញគ្រាប់ៗទឹកហុដែលហូរ។
២. ប្រើជើងទម្រ (Tripod)
នៅពេលដែលអ្នកចង់ថត ទឹកហូរ ឬទឹកធ្លាក់
ដែលមើលទៅរលោងស្អាតស្រទន់ អ្នកមិនអាចកាន់កាមេរ៉ាដោយដៃទទេបានទេ អ្នកត្រូវការ Tripod ដើម្បីទប់លំនឹងកាមេរ៉ា។
ហេតុអ្វី? អ្នកគួរយល់ថា ដៃអ្នកមិនអាចនឹងថ្កល់ទេ ខណៈអ្នកថត Low shutter speed 3-4 វិនាទី ដែលវាធ្វើឲ្យវត្ថុនៅជុំវិញទឹកនៅទៅជា Blur ជាប់គ្នា។
៣. ប្រើ ISO ទាបបំផុត
ពេលអ្នកភ្ជាប់ កាមេរ៉ានៅលើ Tripod អ្នកត្រូវទម្លាក់
Shutter speed មកលេខទាប ជាមួយគ្នានោះអ្នកត្រូវទម្លាក់ ISO មកលេខទាបដែរ
ដោយវាមិនត្រឹមតែជួយបង្កើនគុណភាពរូបភាពទេ វាក៏អាចឲ្យអ្នកទម្លាក់ Shutter speed បានកាន់តែទាបដែរ។
៤. តម្លើងលេខ Aperture
នៅពេលដែល Shutter speed ទាបខ្លាំង
ពន្លឺដែលចូលតាមរយៈ Lens ក៏ច្រើន ដូច្នេះទាមទារឲ្យអ្នកដំឡើង Aperture (f/16) ឲ្យខ្ពស់ដើម្បីទប់ពន្លឺ។ ប្រហែលអ្នកអាចត្រូវតម្លើង Aperture (f/11) ឬ រហូតដល់ (f/16) ក៏ថាបាន។
៥. ប្រើ Filter (Neutral Density Filter)
ប្រសិនបើអ្នកទម្លាក់ ISO ហើយ តម្លើង Aperture ហើយ នៅតែមានពន្លៃចូលខ្លាំង
ដូចជាអ្នកថតនៅពេលថ្ងៃជាដើម អ្នកត្រូវប្រើ Filter (ND) បាំងពីមុខ Lens កាមេរ៉ាដើម្បីជួយទប់ពន្លឺ។ Filter
នេះគឺបង្កើតឡើងក្នុងគោលបំណងទប់ពន្លឺដូច្នេះឯង។ វាមានច្រើនប្រភេទ
នៃ ND Filter ដូចជា B+W 77mm ND
1.8 ឬ B+W 77mm ND
3.0 (ងងឹតជាង)។
៦. ប្រើ Wide-angle lenses និង Telephoto lenses
ហេតុអី? ប្រើ Lenses ទាំងពីនេះទៅតាមស្ថានភាព។
ប្រសិនបើទឹកធ្លាក់ខ្ពស់ ឬរលកបោក ខ្លាំងៗវាអាចសាចកម្ទេចទឹក ឬបែកជាសន្សើម ចូលកញ្ចក់ Lenses ធ្វើឲ្យស្រអាប់
ដូច្នេះអ្នកត្រូវប្រើ Telephoto
lenses និងស្ថិតនៅទីតាំងឆ្ងាយដើម្បីថត។ តែបើ ទឹកធ្លាក់
ទឹកហូរតូចល្មម អ្នកអាចប្រើ Wide Angle
Lenses បាន។
ដក់ស្រងចេញពី៖ photographylife.com
ដក់ស្រងចេញពី៖ photographylife.com
