ជាធម្មតា នៅពេលដែលម៉ាស៊ីនថត មិនទាន់ដំណើរការចាប់យករូបភាព គឺពន្លឺចូលតាមរយៈ Lens មកកាន់ Reflex Mirror ហើយពន្លឺនោះបានបញ្ជូនបន្តទៅកញ្ចក់ផ្លាត២ទៀតដែលធ្វើឲ្យអ្នកថតមើលឃើញនៅក្នុង Viewfinder ។ តែមុននឹងមើលឃើញ ពន្លឺត្រូវបានឆ្លងកាត់បន្ទះពីរគឺ
- Focus Screen ដែលអនុញ្ញាតឲ្យអ្នកថតមើលឃើញពីទំហំ Frame នៃរូបភាព។
- Condenser Lens ជាកែវសម្រាប់តម្រូវពន្លឺដែលបានបញ្ជូនមកឲ្យស្រទន់ មិនប៉ះពាល់ដល់ភ្នែក និងពង្រីករូបភាពដែលបានមកពី Lens។
|
រូបភាព Cambography |
នៅពេលដែលអ្នកថតចុចប៊ូតុងថត Reflex Mirror នឹងរលាស់ឡើងទៅលើ អនុញ្ញាតឲ្យពន្លឺចូលទៅកាន់ Sensor តាមរយៈបន្ទះ
Shutter។ Shutter ជាបន្ទះនៅពីមុខ Camera sensor សម្រាប់ចាប់យករូបភាព។ ជាធម្មតាវាបិទពីមុខ Sensor ជិតឈឹង រហូតដល់ពេលចុចថតទើ Shutter បើដើម្បីទទួលរូបចូលទៅបន្ទះ Sensor។ នៅពេលដែល Sensor ធ្វើការគូររូបភាពរួចរាល់ វានឹងបិទវិញភ្លាម ដោយបញ្ឈប់ពន្លឺលែងឲ្យចូលតទៀត។ នៅពេលដែលពន្លឺតិច ឬ ករណីដែល Shutter បើកធំ បន្ទះ sensor ធ្វើការគូររូបបានយឺត ដែលជាហេតុនាំឲ្យចាប់សកម្មភាពរូបក៏យឺតដូចគ្នា។
|
រូបភាព Wikipedia |