Aperture[1]
ជារន្ធតូចមួយនៅក្នុង Lens សម្រាប់អនុញ្ញាតឲ្យពន្លឺចូលក្នុងកាមេរ៉ាបាន។ វាមានមុខងារបង្ហាញទំហំនៃចំណុចច្បាស់របស់រូបភាព
ធំ ឬតូច។
វាដូចជាកែវភ្នែកយើងដែរ
ដែលកញ្ចក់ភ្នែកពីខាងក្រៅ (Cornea) ប្រៀបបាននឹង ចំណែកពីខាងក្រៅនៃ Lens មានតួនាទីស្រូបយកពន្លឺទាំងអស់រួចហើយធ្វើពន្លឺនោះឲ្យស្រទន់
ហើយវាបញ្ជូនទៅឲ្យប្រស្រីភ្នែក។ អាស្រ័យលើចំនួនពន្លឺខ្លាំងខ្សោយ
រន្ធប្រស្រីភ្នែកអាចពង្រីកពង្រួមដើម្បីកំណត់តុល្យភាពពន្លឺ ដែលសមរម្យមួយ
ហើយពន្លឺនោះ បានបញ្ជូនទៅកាន់ខួក្បាល (Retina) ដែលជាទីសម្រាប់កំណត់ដឹងហៅថាវិញ្ញាណ។ Aperture ប្រៀបដូចជារន្ធប្រស្រីភ្នែកដែរ
វាជាអ្នកកំណត់ពន្លឺចូលទៅក្នុង Sensor កាលណាពន្លឺចូលច្រើនវានឹងចាប់ចំណុចជាObjectឲ្យលោតធ្លោឡើងច្បាស់ជាវត្ថុផ្សេងដែលស្ថិតនៅក្បែរ
តែត្រូវប្រាកដថាObjectនៅដាច់ពីវត្ថុដទៃទៀតផងដែរ។
មួយទៀត អ្នកគួរដឹងថា នៅក្នុងLensកាមេរ៉ាគឺមានសន្ទះមួយដែលគេហៅថា Diameter មានតួនាទីរារាំងមិនឲ្យពន្លឺចូលទៅក្នុងកាមេរ៉ា លើកលែងថាពន្លឺដែលឆ្លងកាត់រន្ធ
Aperture
បើរន្ធតូចពន្លឺចូលតិច រន្ធធំចូលច្រើន។ ក្នុង
Photography
Aperture ត្រូបានគេពន្យល់ជាតួលេខថា f/x ឬ f-stops (ឧទាហណ៍ f/5.6, f/11) ជាដើមដែលបញ្ជាក់អំពីទំហំនៃAperture។
f-stops មានលេខតូចបានន័យថា ទំហំ Aperture ធំ ហើយពន្លឺចូលបានច្រើន ប្រសិនបើf-stopមានលេខធំ គឺបានន័យថាទំហំ Aperture តូចពន្លឺចូលបានតិច។
Shutter Speed[2]
ជាបន្ទះនៅពីមុខកាមេរ៉ា sensor សម្រាប់ចាប់យករូបភាព។ ជាធម្មតាវាបិទពីមុខsensorជិតឈឹង រហូតដល់ពេលចុចថតទើ Shutter បើដើម្បីទទួលរូបចូលទៅបន្ទះsensor។ នៅពេលដែល sensor
ធ្វើការគូររូបភាពរួចរាល់ វានឹងបិទវិញភ្លាម ដោយបញ្ឈប់ពន្លឺលែងឲ្យចូលតទៀត។
នៅពេលដែលពន្លឺតិច ឬ ករណីដែល shutter បើកធំ (លេចតូច) បន្ទះ sensor ធ្វើការគូររូបបានយឺត
ដែលជាហេតុនាំឲ្យចាប់សកម្មភាពរូបមិនទាន់ ធ្វើឲ្យរូបអូសអន្លាយដាសជាប់គ្នា។
ISO[3]
ជាមុខងារមួយសម្រាប់កំណត់ពន្លឺរូបភាព
របស់កាមេរ៉ា។ ប្រសិនបើISOទាបរូបភាពមានសភាពងងឹត
តែបើលេខខ្ពស់រូបភាពនឹថភ្លឺ ប៉ុន្តែវាបែកគ្រាប់ពណ៌ មិនច្បាស់។ បានន័យថា កាលណាអ្នកតម្លើងISOឲ្យខ្ពស់ sensorនៃកាមេរ៉ាមិនសូវធ្វើការហ្មត់ចត់ក្នុងការគូររូបនោះទេ
ដោយវាបន្ថយគ្រាប់រាប់ភាពឲ្យនៅតិច ដើម្បីទទួលពន្លឺបានសព្វ ពេលនោះរូបរបស់អ្នកនឹងភ្លឺ
តែបែកគ្រាប់មិនសូវហាប់ណែននោះទេ។ តែបើអ្នកទម្លាក់លេខមកទាប រូបភាពរបស់អ្នកនឹងងងឹតជាង
ដោយសារ sensor នៃកាមេរ៉ា
ដាក់បន្ថែមនូវគ្រាប់រូបភាពដែលមើលទៅហាក់ដូចជាហាប់ណែនជាង
ហើយគ្រាប់រូបភាពទាំងនោះចាប់យកពន្លឺចែកគ្នាទៅតាមចំនួនដែល shutter speed ផ្ដល់ឲ្យ។
គ្រាប់រូបភាព(pixel)កាន់តែច្រើនគឺស៊ីពន្លឺច្រើន
គ្រាប់រូបភាពតិច ស៊ីពន្លឺតិច។
ជាទូទៅគេកម្រ តម្លើងISOឲ្យខ្ពស់ណាស់ អ្នកថតភាគច្រើ ប្រើShutter និង Apertureវិញ
ព្រោះករណីខ្លះអាចកែកុនពន្លឺបានតាមរយៈមុខងារទាំង២នេះ ប៉ុន្តែពេលខ្លះស្ថានភាពតម្រូវឲ្យថតរូបដែលមានសកម្មភាព
នៅពេលដែលពន្លឺតិច ហើយAperture ប្រហែលមិនមានសមត្ថភាពតម្រូវពន្លឺតាមបានទេ
គឺមានតម្លើងISOដើម្បីជួយ បើទោះបីគុណភាពរូបរាងអន់បន្តិចមែន
តែជួនកាលអាចកែកុនបាន។
